samsung-banner
adverise with khmeread

នារី​កែ​ភេទ​មក​ប្រុស​សាច់ដុំ​ធំៗ​រូបនេះ​ប្តេជ្ញា​លើកកម្ពស់​សិទ្ធិនារី​កែ​ភេទ​នៅ​ប្រទេស​វៀតណាម​ឱ្យ​កាន់តែ​ល្អប្រសើរ​

1

    ​Kendy គឺជា​ស្ត្រី​ប្ដូរ​ភេទ​ទៅជា​ប្រុស​មាន​សាច់ដុំ​មកពី​ប្រទេស​វៀតណាម មាន​ហាងឆេង​ខ្លាំង​ក្នុងប្រទេស​នេះ​។​

​    ​ក្នុងនាម​ជា​អ្នក​លើក​សាច់ដុំ​កែ​ភេទ​វៀតណាម​ដំបូង​គេ ការប្រឹងប្រែង​របស់គាត់​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​ស្រី​កែ​ភេទ ហៅ​កាត់​ថា  LGBTIQ កំពុង​ត្រូវបាន​សាទរ​ថា​ជា​ចំណាត់ការ​ដ៏​ក្លាហាន​ក្នុងទិសដៅ​ដ៏​វិវឌ្ឍន៍​បំផុត​។​

​    ​នារី​កែ​ភេទ​វ័យ ២៧ ឆ្នាំ ដែលមាន​សាច់ដុំ​ពេញ​ខ្លួន ស័ក្តិសម​នឹង​កម្ពស់ ១,៥២ ម៉ែត្រ​រូបនេះ បច្ចុប្បន្នកំពុង​ហ្វឹកហាត់​ក្នុង​ក្ដីសង្ឃឹម​ដណ្ដើមយក​មេដាយមាស​ថ្នាក់ជាតិ​ក្នុងការ​ប្រកួត​កីឡា​សាច់ដុំ​ថ្នាក់ជាតិ​វៀតណាម​។​

​    ​គាត់​និយាយ​ទៅកាន់​វេ​ប​សាយ The Week ថា "​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ការប្រកួត​នេះ ហើយ​ខ្ញុំ​ត្រូវតែមាន​ទំនុកចិត្ត​។ ប្រសិនបើ​ខ្ញុំ​ជួប​ដៃគូ​ប្រជែង​ខ្លាំង ខ្ញុំ​អាច​នឹង​ចាញ់ ប៉ុន្ដែ​មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ខ្ញុំ​ឃើញ​ខ្លួនឯង​ជា​អ្នកឈ្នះ​ជានិច្ច​"​។​

​    ​ក្នុង​ឆ្នាំ ២០១៧ ប្រទេស​វៀតណាម​នឹង​កំណត់​ការវះកាត់​ប្ដូរ​ភេទ​ស្របច្បាប់​ក្នុងប្រទេស​ខ្លួន ដោយ​អនុញ្ញាតឱ្យ​មនុស្ស​កែ​ភេទ​ទាំងនោះ​ប្ដូរ​អត្តសញ្ញាណ​របស់ខ្លួន​ឱ្យ​ដូច​ទៅនឹង​ភេទ​។​

​    ​ឈ្មោះ​របស់​នារី​កែ​ភេទ​រូបនេះ​គឺ Nguyen Thi Trang នៅលើ​អត្តសញ្ញាណ​បណ្ណ ហើយ​ឈ្មោះ Kendy គឺ​ប្រើ​នៅពេល​កែ​ភេទ​ទៅជា​បុរស​។ ដោយសារតែ​ឈ្មោះ​នេះ គាត់​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​អប់រំ​ផ្លូវចិត្ត និង​ពង្រឹង​រាងកាយ​ដើម្បី​សម្រេច​គោលដៅ​របស់គាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់