សម្តី​មួយ​ម៉ាត់​របស់​ដូ​ណា​ល់ ត្រាំ ធ្វើឱ្យ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង Lockheed Martin ធ្លាក់ចុះ ៤ ពាន់​លាន​ដុល្លារ​

    ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​កម្មវិធី​យន្តហោះ​ចម្បាំង F-35 របស់​ក្រុមហ៊ុន Lockheed Martin កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១២ ធ្នូ ដោយ​និយាយថា ការចំណាយ​លើ​យន្តហោះ​នេះ​គឺ "​ហួស​ពី​ការគ្រប់គ្រង​ហើយ​"​។ 

​    ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​នេះ​បាន​ធ្លាក់ចុះ​ជាង ៤ ភាគរយ​ក្នុង​ការធ្វើ​ជំនួញ​នៅពេល​ព្រឹក​។ តម្លៃ​ទីផ្សារ​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ ៤ ពាន់​លាន​ដុល្លារ បន្ទាប់ពី Tweet មួយ​ឃ្លា​របស់លោក​ត្រាំ​នេះឯង​។ ផលប៉ះពាល់​របស់ Tweet លោក​ត្រាំ គិត​មួយ​តួអក្សរ គឺ​បង្ក​ការខាតបង់​ជាង ២៨ លាន​ដុល្លារ​។ 

​    ​លោក​ត្រាំ​បាន Tweet យ៉ាង​ដូច្នេះ "​លុយរាប់​ពាន់​លាន​ដុល្លារ​អាច​នឹង​សន្សំទុក​សម្រាប់​យោធា និង​ការចំណាយ​ដទៃទៀត​យ៉ាងច្រើន​" នៅពេលដែល​លោក​ឡើងកាន់តំណែង​។ 

​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​និយាយ​ក្នុងប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​របស់លោក​ត្រាំ​យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន Lockheed Martin បាន​វិនិយោគ​ប្រាក់​យ៉ាងច្រើន​ដើម្បី​កាត់បន្ថយ​តម្លៃ​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35​។ 

​    ​លោក Jeff Babione មេដឹកនាំ​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 របស់​ក្រុមហ៊ុន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា "​តាំងពី​ដើមទី​មក យើង​បាន​វិនិយោគ​រាប់រយ​លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​តម្លៃ​យន្តហោះ​ចម្បាំង​នេះ​មក​ត្រឹម​ប្រហែល ៧០ ភាគរយ គិត​តាំងពី​ថ្លៃ​ការចំណាយ​ថ្លៃដើម​មក ហើយ​យើង​មាន​គម្រោង​ផលិត​វា​សម្រាប់​លក់​ចេញ​ក្នុងតម្លៃ​ប្រហែល ៨៥ លាន​ដុល្លារ (​ក្នុង​មួយគ្រឿង​) ក្នុង​ឆ្នាំ ២០១៩ ឬ ២០២០"៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត