អ៊ីចឹង​តើ​ទើប​ខំ​តម​អាហារ​យ៉ាងម៉េច​ក៏​នៅតែ​ធាត់​! ពិសា​ទឹកកក មុន​និង​ក្រោយ​ទទួលទាន​អាហារ ធ្វើឱ្យ​មនុស្ស​មាន​បញ្ហា​សុខភាព​រាប់មិនអស់​

    ​មនុស្ស​ជាច្រើន​គិតថា​ទឹកកក​អាច​ល្អ​ក្នុង​ការដុត​ជាតិ​កាល់​ឡូរី ប៉ុន្ដែ​សូម​បដិសេធ​រឿងនេះ​ទៅ ដោយសារ​ទឹក​ក​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​ធ្វើការ​។​

​    ​ពិសា​ទឹកកក​ក ឬ​ភេសជ្ជៈ​ត្រជាក់​បន្ទាប់ ឬ​អំឡុងពេល​អាហារ​អា​ចប​ន្សឺ​ត​មុខងារ​រំលាយ​អាហារ​លើ​រាងកាយ​។ ហើយ​លើសពីនេះ​ប្រសិនបើ​អ្នក​ពិសា​ទឹកកក​រាងកាយ​នឹង​បញ្ចេញ​ថាមពល​ដើម្បី​កម្ដៅ​ទឹកកក​នោះ​ទៅ​ធម្មតា​វិញ​ក្នុង​រាងកាយ​។​

​    ​ខាងក្រោម​នេះ​គឺជា​រឿង​កើតឡើង​នៅពេល​អ្នក​ពិសា​ទឹក​ក​មុនពេល​ឬ​ក្រោយ​ទទួលទាន​អាហារ​៖
​    ​- ធ្វើឱ្យ​រឹង​សរសៃឈាម ពន្យឺត​ការរំលាយ​អាហារ និង​រាំងស្ទះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
​    ​- ជំនួស​ឱ្យ​ការ​ស្រូបយក​សារធាតុចិញ្ចឹម​ពី​អាហារ រាងកាយ​របស់​អ្នក​បែរជា​ប្រើ​ថាមពល​ដើម្បី​រក្សា​សីតុណ្ហភាព​ទៅវិញ​។ ជា​លទ្ធផល​បាត់បង់​ជាតិ​ទឹក​។​
​    ​- ទឹកកក បន្ទាប់ពី​អាហារ​រួច​បង្កើតឱ្យមាន​ជាតិ​រំអិល​ច្រើន​លើសលុប​ក្នុង​រាងកាយ ដែល​អាចធ្វើឱ្យ​ខ្សោយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើឱ្យ​អ្នក​ងាយ​ឈឺ​និង​ឧស្សាហ៍​ផ្ដាសាយ​។​
​    ​- ប្រសិនបើ​ពិសា​អាហារ ខណៈដែល​ផឹកទឹក​កក ឬ​បន្ទាប់ សីតុណ្ហភាព​នៃ​ទឹក​ធ្វើ​កក​ខ្លាញ់​មកពី​អាហារ​ដែល​បាន​បរិភោគ ដែល​ទាំងនោះ​ធ្វើឱ្យ​ពិបាក​រំលាយ​ជាតិ​ខ្លាញ់​ចេញពី​រាងកាយ​របស់​អ្នក​ណាស់​។​

​    ​* មូលហេតុ​គួរតែ​ពិសា​ទឹក​ក្ដៅ​ឧណ្ហៗ​
​    ​- អាហារ​បំបែក​យ៉ាង​ងាយស្រួល​
​    ​- បង្គ្រប់​ជាតិ​ទឹកបាន​លឿន និង​ត្រឹមត្រូវ​
​    ​- រំញោច​ដល់​អង់ស៊ីម​រំ​លាយ​អាហារ និង​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- រក្សា​ពោះវៀន​ឱ្យមាន​ចលនា​
​    ​- បន្សាប​ជាតិពុល​ពី​រាងកាយ​របស់​អ្នក​តាមរយៈ​ស្បែក តម្រងនោម និង​ប្រព័ន្ធ​ឡាំ​ហ្វា​ទិច ហើយ​និង​បន្សុទ្ធ​ឈាម​ផងដែរ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...