ពេល​ទិញ​ផ្លែ​ប៉ោម ត្រូវ​ស្រោច​ទឹក​ក្តៅ​មើល​សិន ថា​តើ​មាន​ចេញ​ក្រមួន​ដែល​ស្រោប​ពេញ​ផ្លែឈើ​ដែរ​ទេ​?

    ​ការបរិភោគ​ផ្លែឈើ​និង​បន្លែ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ក្នុងនោះ​រួមមាន​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

​    ​ហើយ​ការបរិភោគ​បន្លែ​និង​ផ្លែឈើ​ខ្លះ​អាច​ការពារ​យើង​ប្រឆាំងនឹង​មហារីក​មួយចំនួន​បាន​។ ផ្លែឈើ​គឺ​ដូច​ស្ករ​គ្រាប់​អ៊ីចឹង​ដែរ ពួកវា​មាន​រសជាតិ​ផ្អែម​ខុសគ្នា មិន​ដូច​ស្ករ​សិប្ប​និ​មិ្ម​ត​ទេ ហើយ​ពួកវា​មានវី​តា​មី​និង​សារ​ចិញ្ចឹម​ជាច្រើន​ទៀត​ល្អ​សម្រាប់​សុខភាព​។ ជា​អកុសល ផ្លែឈើ​ជាច្រើន​ដែល​យើង​បរិភោគ​គ្របដណ្ដប់​ទៅដោយ​ក្រមួន ដែល​បង្កើតឡើង​ពី​គ្រឿងផ្សំ​ប្រេង​ម៉ូតូ ហើយ​វា​អាច​បណ្ដាលឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​    ​ផ្លែឈើ​ភាគច្រើន​មកពី​រោងចក្រ​គ្របដណ្ដប់​ទៅដោយ​ថ្នាំ​បាញ់​ប្រភេទ​ក្រមួន ដើម្បី​រក្សា​គុណភាព​របស់​វា​។ ដើម្បី​កម្ចាត់​ក្រមួន​នោះ​ចេញពី​ផ្លែឈើ ពួកគេ​ត្រូវ​លាង​សម្អាត​វា​ចេញ​ជាមុនសិន​។ បើទោះជា​ក្រុមហ៊ុន​មួយចំនួន​អះអាងថា​ក្រមួន​គឺ​ត្រូវតែមាន​នៅលើ​ផ្លែឈើ ដើម្បី​រក្សា​គុណភាព​និង​បង្ការ​ផ្សិត និង​បាក់តេរី​លើ​ពួកវា គេ​ស្គាល់​ដែរ​ថា​ក្រមួន​គឺ​ត្រូវបាន​ប្រើ​ដាក់​ពណ៌​បន្ថែម ដើម្បីឱ្យ​ផ្លែឈើ​មើលទៅ​ស្រស់​។​

​    ​មាន​សំណួរ​ជាច្រើន​អំពី​ក្រមួន​នោះ ដោយ​ឆ្ងល់​ថា​តើ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវតែ​រក្សា​ផ្លែឈើ​ឱ្យ​ស្រស់ ឬ​គ្រាន់តែ​ចង់ឱ្យ​មនុស្ស​ទិញ​ផលិតផល​របស់ខ្លួន​ឬក៏​យ៉ាងណា​?

​    ​* គ្រឿងផ្សំ​របស់​ក្រមួន​
​    ​ក្រមួន​ទាំងនោះ​មាន​ច្រើន​ប្រភេទ ប៉ុន្ដែ​គេ​បែងចែក​វា​ជា​ពីរ​ប្រភេទ​ដោយ​មួយ​ជា​ប្រភេទ​ក្រមួន​ធម្មជាតិ និង​មួយទៀត​គឺ គីមី​។​

​    ​ប្រភេទ​ធម្មជាតិ​គឺ​គេ​ប្រើ​គ្រឿងផ្សំ​ដូចជា ជា​ស្អិត ទឹកដោះគោ និង​ទឹក​សណ្ដែកសៀង ដើម្បី​រក្សា​គុណភាព​ផ្លែឈើ​។ ប៉ុន្ដែ​ក្រុមហ៊ុន​មួយចំនួនធំ​គឺ​ប្រើ​ក្រមួន​គីមី​ដើម្បី​រក្សា​គុណភាព​ផ្លែឈើ ដោយសារ​វា​មានតម្លៃ​ថោក​ជាង​ក្រមួន​ធម្មជាតិ​និង​រក្សា​គុណភាព​បានយូរ​ជាង​។ ប៉ុន្ដែ​ផ្លែឈើ​ដែល​ប្រើ​ក្រមួន​គីមី ធ្វើឱ្យ​អ្នកប្រើប្រាស់​ប្រឈមមុខ​នឹង​ហានិភ័យ​កើត​មហារីក​។​

​    ​វី​ធី​ដែល​អាច​ចៀស​ផុតពី​ផ្លែឈើ​ប្រើ​គីមី​ទាំងនេះ​ត្រូវ​ទិញ​ពី​កសិករ​ផ្ទាល់​យក​ពី​ចម្ការ​ស្រស់ៗ ទិញ​ពី​ក្រុមហ៊ុន​ដែលមាន​ស្ដង់ដារ​ត្រឹមត្រូវ​ប្រើ​ក្រមួន​ធម្មជាតិ ឬ​ដាំ​ខ្លួនឯង​តែម្ដង​។ 

​    ​ដូច្នេះ​ដើម្បី​ដឹងថា ផ្លែឈើ​នោះ​មាន​ស្រោប​ក្រមួន​ឬ​អត់ ចូរ​ស្រោច​ទឹក​ក្តៅ​ពីលើ​ធ្វើតេស្ត​ទៅ វា​នឹង​បង្ហាញ​ស្តែងៗ​ជាមិនខាន​៕

123 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់