អ៊ីចឹង​តើ​បានជា​ស្ត្រី​អ៊ីតាលី​រក្សា​រាង​បាន​ស្លី​ម​ល្អ​ម្ល៉េះ បើទោះជា​ចូលចិត្ត​ទទួលទាន​ភី​ហ្សា និង​មី​ប៉ា​ស្តា​រាល់ថ្ងៃ​!!!

    ​តើ​អាចទៅរួច​ទេ ដែល​បរិភោគ​ភី​ហ្សា ប៉ា​ស្តា និង​ការ៉េម​រាល់ថ្ងៃ​ហើយ នៅមាន​រាង​ស្អាត​ទៀត​?

​    ​អ៊ីតាលី​គឺជា​ប្រទេសមួយ​នៃ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ប៉ុន្ដែ​ប្រជាជន​អ៊ីតាលី​មិនដែល​មាន​បញ្ហា​រឿង​ធាត់​នោះទេ​។ នេះ​ដោយសារតែ​ការរស់នៅ​ប្រកបដោយ​សុខភាព​និង​តុល្យភាព​តាមរយៈ​ច្បាប់​របប​អាហារ​ទាំង ១0 របស់​ពួកគេ​ដូចខាងក្រោម​។​

​    ​១. អាហារ​ដែលមាន​តុល្យភាព​និង​ទំហំ​តូច​ល្មម​
​    ​មនុស្ស​ក្នុងប្រទេស​អ៊ីតាលី​ជារឿយៗ​បរិភោគ​អាហារ​ច្រើនដង ប៉ុន្ដែ​ក្នុង​ម្តងៗ​គឺ​នៅ​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ហើយ​ពួកគេ​មិនដែល​ខ្វល់​ពី​កាល់​ឡូរី​អ្វី​នោះទេ ប៉ុន្ដែ​នៅពេល​ពួកគេ​មាន​អារម្មណ៍​ឆ្អែត​ពួកគេ​នឹង​ឈប់ ហើយ​ផឹក​កាហ្វេ​មួយ​កែវ​បន្ទាប់ពី​អាហារ​។​

​    ​២. ប្រើតែ​ប្រេង​អូ​លីវ​មួយ​មុខ​គត់​
​    ​ប្រេង​អូ​លីវ​គឺ​ល្អ​សម្រាប់​សុខភាព​រួម​។ វា​ត្រូវបាន​គេ​ស្គាល់​ជា​ប្រេង​សម្បូរ​ទៅដោយ​អាស៊ីត Monounsaturated ដូចជា​ខ្លាញ់​ល្អ​ដែរ​។​

​    ​៣. បរិភោគ​អាហារ​ស្រស់ និង​ឆៅ​
​    ​ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​ក្នុង​ទីក្រុង Sicily ជា​កន្លែង​ដែល​រាល់​អាហារ​នីមួយៗ​សម្បូរ​ទៅដោយ​សាច់​ត្រី​។ ហើយ​ពួកគេ​បរិភោគ​ប៉េង​បោះ បន្លែ ស៊ុត គ្រឿងទេស និង​ក្រូច​ច្រើន​។​

​    ​៤. ឧស្សាហ៍​ដើរ​
​    ​ប្រជាជន​អ៊ីតាលី​ដើរ​រៀងរាល់ថ្ងៃ​។ ពួកគេ​ទៅធ្វើ​ការ​ជិះ​តាម​រថយន្តក្រុង ពេល​ត្រឡប់​មកពី​ផ្ទះ​វិញ​ពួកគេ​ដើរ​។​

​    ​៥. បរិភោគ​អាហារ​ពេលព្រឹក​តិច​
​    ​គ្រួសារ​អ៊ីតាលី​មិនដែល​រំលង​អាហារ​ពេលព្រឹក​នោះទេ​។ ប៉ុន្ដែ​ក៏​មិន​ដូច​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ដែរ ពួកគេ​បរិភោគ​នំ​បុ័ង ឬក៏​កាហ្វេ ឬ​នំ​ខេ​ក​សម្រាប់​អាហារ​ពេលព្រឹក​។​

​    ​៦. កម្រ​ផឹក​ភេសជ្ជៈ​កំប៉ុង​
​    ​កម្រ​ឃើញ​ប្រជាជន​អ៊ីតាលី​ផឹក​ភេសជ្ជៈ​កំប៉ុង​ម៉ោង​បាយ​ថ្ងៃ ឬ​ល្ងាច​ខ្លាំងណាស់​។ ដោយសារ​ភេសជ្ជៈ​ទាំងនោះ​មាន​ជាតិ​ស្ករ​ច្រើន ហើយ​ពួកគេ​ជំនួស​វិញ​ដោយ​ទឹក​ក្តៅ​លាយ​ទឹកក្រូច​ឆ្មា​ស្រស់​។​

​    ​៧. អាហារ Fast Food?
​    ​ប្រសិនបើ​អ្នក​ចូលទៅ​ផ្សារ​ទំនើប​ប្រទេស​អ៊ីតាលី អ្នកនឹង​សម្គាល់​ឃើញ​ជនជាតិ​អ៊ីតាលី​កម្រ​ទទួលទាន​ដំឡូង​បន្ទះ និង​ភេសជ្ជៈ​ណាស់ ទោះបីជា​ប្រទេស​នេះ​ជាដើម​កំណើត​ភី​ហ្សា និង​ប៉ា​ស្តា​ក៏ដោយ​។ ដោយសារ​ប្រទេស​នេះ​កម្រ​បរិភោគ​ចំណី​ដែលមាន​ជាតិ​កាល់​ឡូរី​ខ្ពស់​។​

​    ​៨. ភី​ហ្សា​មិនមែន​បរិភោគ​រាល់ថ្ងៃ​នោះ​ទេ​!
​    ​ប្រជាជន​អ៊ីតាលី​បរិភោគ​ភី​ហ្សា​នៅ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ ដើម្បី​ជួបជុំ​មិត្តភក្តិ​និង​គ្រួសារ ហើយ​ភី​ហ្សា​ដែល​ពួកគេ​ជ្រើសរើស​នោះ​គឺជា​ប្រភេទ​ឈី​ស និង​បន្លែ ដែលមាន​ជាតិ​កាល់​ឡូរី​ទាប​និង​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​។​

​    ​៩. អាហារ​ពេល​ល្ងាច​តិចតួច​
​    ​អាហារ​ចុងក្រោយ​នៅពេល​ល្ងាច​គឺ​តិចតួច​បំផុត​នៅ​អ៊ីតាលី​។ ហើយ​អាហារ​ទាំងនោះ​មានដូចជា​ស៊ុប សាច់ ឬ​ប៉ា​ស្តា និង​មាន​ឈី​ស និង​បន្លែ​ច្រើន​។​

​    ​១០. កុំ​ឃ្លាន​ខុស​ម៉ោង​នៅក្រៅ​ផ្ទះ​!
​    ​ពួកគេ​ប្រយ័ត្ន​អាហារ​ចៀន​ខ្លាំងណាស់ ហើយ​ចូលចិត្ត​បរិភោគ​អាហារ​ធ្វើ​នៅផ្ទះ​និង​បរិភោគ​បន្លែ​ច្រើន​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...