បំភ្លេច​អាហារ​ទាំងនេះ​បាន លោកអ្នក​នឹងមាន​ក្បាលពោះ​រាបស្មើ មិនបាច់​ប្រឹង​

    ​រឹតបន្តឹង​របប​អាហារ និង​ប្រឹងប្រែង​ហាត់ប្រាណ​គឺ​មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ក្បាលពោះ​រាបស្មើ​នោះទេ ប៉ុន្ដែ​មនុស្ស​ជាច្រើន​បាន​គ្រប់គ្រង​ដុត​ខ្លាញ់​ក្បាលពោះ​របស់​ពួកគេ​ដោយសារ​ការណែនាំ​ទម្លាប់​របប​អាហារ​ធម្មតាៗ ខណៈដែល​ផឹកទឹក​ច្រើន​ជាពិសេស​កាត់បន្ថយ​អាហារ​មួយចំនួន​ចេញពី​របប​អាហារ​របស់​ពួកគេ​។​

​    ​ប្រសិនបើ​អ្នក​មិនមាន​ពេល​ហាត់ប្រាណ​នោះទេ បំភ្លេច​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ​ចេញពី​ជីវិត​របស់​អ្នក ហើយ​អ្នក​នឹងមាន​ក្បាលពោះ​រាបស្មើ​មិនចាំបាច់​ប្រឹង​។​

​    ​១. ផលិតផល​ទឹកដោះគោ​
​    ​ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​អាច​ផ្ដល់​អ្នក​នូវ​សុខ​ភាពល្អ ប៉ុន្ដែ​ពួកវា​ក៏​អាចធ្វើឱ្យ​យើង​មាន​ឧស្ម័ន​ច្រើន និង​ហើមពោះ​ផងដែរ​។ យក​ល្អ​ពិសា​យ៉ា​អួ​មុន​ទឹកដោះគោ​។​

​    ​២. អាហារ​កែច្នៃ កាហ្វេ អាហារ​មាន​ជាតិ​ស្ករ និង​ជាតិ​អាល់កុល​
​    ​កាហ្វេ​និង​អាល់កុល​ធ្វើឱ្យ​អ្នកមាន​ក្បាលពោះ ដូច្នេះ​វិធី​ល្អ​បំផុត​ដើម្បីឱ្យ​ស្រក​ក្បាលពោះ​វិញ គួរ​បំភ្លេច​របស់​ទាំងនេះ​។​

​    ​៣. អំបិល​
​    ​អំបិល​គឺជា​គ្រឿងទេស​មួយ​សម្រាប់​ឱ្យ​អាហារ​មាន​រសជាតិ យ៉ាងណាមិញ បរិភោគ​វា​ច្រើន​វា​ឃាត់​ទឹក​នៅលើ​រាងកាយ​របស់​យើង​ជាហេតុ​ហើមពោះ​។ កុំ​ពិសារ​អំបិល​ច្រើនពេក​។​

​    ​៤. អាហារ​ហឹរ​
​    ​អាហារ​ហឹរ​ជារឿយៗ​ធ្វើឱ្យ​ក្រពះ​បញ្ចេញ​ទឹក​ក្រពះ​ច្រើន បណ្ដាលឱ្យ​មិន​ស្រួល​និង​រលាក​។ អ្នកញៀន​អាហារ​ហឹរ​នឹង​ជួបប្រទះ​ហើមពោះ​ដោយ​កន្លែង ដូច្នេះ​ពិសា​ល្មមៗ​ទើប​ល្អ ប្រសិនបើ​ពិសា​ហួសកំណត់​ជួយ​លែង​បាន​ហើយ​។​

​    ​៥. កាបូ​អ៊ី​ដ្រា​ត​
​    ​ប៉ា​ស្ដា នំ​បុ័ង ជាតិ​ផ្អែម និង​អាហារ​ផ្សេងទៀត​ដែលមាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​គឺ​រារាំង​ដល់​ការដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ​។ អ្នក​គួរតែ​ពិសា​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ មុន​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​។​

​    ​៦. និយាយ​ពាក្យ​ថា យល់ព្រម​ចំពោះ​ផ្លែឈើ​
​    ​ផ្លែឈើ​សម្បូរ​ទៅ​ជាតិ​សរសៃ និង​ស្ករ​ធម្មជាតិ ដែល​ជួយ​ដល់​រាងកាយ​នូវ​កម្លាំង ពន្យារ​ការរំលាយ​អាហារ និង​រក្សា​អ្នក​ឱ្យមាន​កម្លាំង​ពេញ​មួយថ្ងៃ​។ ជាពិសេស​ផ្លែក្រូច​គឺមាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការរំលាយ​ខ្លាញ់​ក្បាលពោះ​៕

123
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...