samsung-banner
adverise with khmeread

ក្រុម​អ្នកការពារ​សិទ្ធិ​សត្វ​នាំគ្នា​ស្រាត​ប៉ាត​ឈាម​ពេញ​ខ្លួន​ដើម្បី​តវ៉ា​ការលក់​រោមសត្វ​

1

    ​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​ធ្នូ ក្រុម​សកម្មជន​សិទ្ធិ​សត្វ​អេ​ស្ប៉ា​ញ​បាននាំគ្នា​ស្រាត​ននលគក និង​បិទបាំង​ខ្លួន​ពួកគេ​ជាមួយ​ឈាម​ក្លែងក្លាយ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ឧស្សាហកម្ម​រោមសត្វ​។​

​    ​អ្នកធ្វើ​យុទ្ធនាការ​ជាច្រើន​បានគ​រលើ​គ្នា​ដើម្បី​ត្រាប់​តាម​គំនរ​សាកសព​សត្វ​នៅក្នុង​តំបន់​មួយ ដែល​ពេញនិយម​សម្រាប់​ពួក​ភ្ញៀវទេសចរ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​។​

​    ​នៅក្នុង​កណ្តាល​ហ្វូង​សកម្មជន អ្នកស្រី Luisa Escribano វ័យ ៥៣ ឆ្នាំ និង​កូនស្រី​របស់គាត់​គឹ​នាង Barbara វ័យ ២១ ឆ្នាំ​បាន​កាន់​ស្លា​កមួយ​ដែល​សរសេរថា "​តើ​ត្រូវការ​ជីវិត​ប៉ុន្មាន​សម្រាប់​អាវធំ​មួយ​?"​។​

​    ​អ្នកស្រី Luisa បាន​និយាយថា "​វា​ពិតជា​សំខាន់​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ទៅកាន់​អ្វីដែល​កើតឡើង​ចំពោះ​សត្វ និង​អ្វីដែល​មនុស្ស​មិនបាន​ចាប់អារម្មណ៍​។ ពួកគេ​រង​ទុក្ខ​និង​ស្លាប់​នៅ​កសិដ្ឋាន ប៉ុន្តែ​ជីវិត​របស់​ពួកគេ​ជា​បញ្ហា​សម្រាប់​ខ្ញុំ​និង​គ្រួសារ​របស់ខ្ញុំ​"​។​

​    ​យោងតាម​ក្រុម​សិទ្ធិ​សត្វ​អន្តរជាតិ AnimaNaturalis ដែល​បានរៀបចំ​បាតុកម្ម​នេះ​បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ សត្វ​ជាង ៦០ លាន​ក្បាល​ដោយ​រួម​ប​ញ្ជូ​ល​ជាង ៣២ លាន​នៅក្នុង​សហភាព​អឺរ៉ុប​ត្រូវបាន​សម្លាប់​ជុំវិញ​ពិភពលោក​ដើម្បី​ធ្វើ​អាវធំ និង​របស់របរ​ផ្សេងទៀត​ពី​ស្បែក​របស់​ពួកវា​។​

​    ​យោងតាម​ក្រុម​ខាងលើ​បានឱ្យដឹងថា ទ្វីបអឺរ៉ុប​ផលិត ៧០ ភាគរយ​នៃ​អាវ​រោមសត្វ​របស់​ពិភពលោក និង ៦៣ ភាគរយ​នៃ​រោម​ក​ញ្ជ្រោ​ញ​របស់ខ្លួន​។ ប្រទេស​ដា​ណឺ​ម៉ាក និង​ហ្វាំ​ង​ឡង់​ជា​អ្នក​ផលិត​និង​នាំចេញ​អាវ​រោមសត្វ​និង​រោមសត្វ​ក​ញ្ជ្រោ​ញ​ធំជាងគេ​របស់​ពិភពលោក​។ ប្រទេស​ផលិត​ធំៗ​ផ្សេងទៀត​មានដូចជា​ប្រទេស​រុស្ស៊ី ស៊ុយអែត និង​ហូ​ឡង់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់