samsung-banner
adverise with khmeread

Ronaldo ឈ្នះពានបាល់មាសជាលើកទី ៤ ក្នុងអាជីព ហើយឥឡូវចាញ់ Messi តែមួយទៀតប៉ុណ្ណោះនឹងតាមទាន់ហើយ

1

​    Cristiano Ronaldo ខ្សែប្រយុទ្ធ Real Madrid បាន​ផ្តួល​គូប្រជែង Lionel Messi ដើម្បី​យកឈ្នះ​ពានរង្វាន់​បាល់​មាស (Ballon d'Or) ជា​លើក​ទី​បួន​ក្នុង​អាជីព​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១២​ធ្នូ​។ 

​    ​កីឡាករ​អាយុ ៣១ ឆ្នាំ​រូបនេះ​ឥឡូវ​នៅ​ចាញ់​ Messi តែមួយ​ពាន​ទៀត​ប៉ុណ្ណោះនឹងតាមទាន់ហើយ ខណៈដែល​ Messi ​បាន​ដណ្តើម​បាល់​មាស​លើក​ទី ៥ កាលពី​ឆ្នាំមុន​។ 

​    ​ខ្សែប្រយុទ្ធ Antoine Griezmann របស់ Alt. Madrid ជាប់​លេខ ៣ បន្ទាប់ពី Ronaldo  និង​ Messi​។  

​    ​Ronaldo បាន​ជួយ Real Madrid ឈ្នះ Champions League រដូវ​កាល​មុន និង ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ខណៈ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​យូរ៉ូ ២០១៦​។ 

​    ​ឥឡូវនេះ​គាត់​បានឈ្នះ​ពាន​ Ballon d'Or ក្នុង​ឆ្នាំ ២០០៨, ២០១៣, ២០១៤ និង ២០១៦ ជាមួយ​ Messi ​ឈ្នះ​ពាន​នេះ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៩​។ 

​    ​Ronaldo ​និយាយថា "​ខ្ញុំ​មិនដែល​គិតថា​ខ្ញុំ​នឹង​ឈ្នះ​ពាន​បាល់​មាស​ជា​លើក​ទី​បួន​នោះទេ​។ ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​មាន​អារម្មណ៍​មោទនភាព និង​រីករាយ​ណាស់​។ ខ្ញុំ​សូម​យក​ឱកាស​នេះ​អរគុណ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ ក្រុម​ជ​ម្រុ​ស​ជាតិ ក្រុម Real Madrid មនុស្ស​ទាំងអស់ និង កីឡាករ​ទាំងអស់ ដែល​ជួយ​ខ្ញុំ​ឱ្យ​ឈ្នះ​ពានរង្វាន់​បុគ្គល​ឆ្នើម​នេះ​"៕ 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់