adverise with khmeread 10 best online

វេបសាយទិញសម្លៀកបំពាក់តាមអនឡាញល្អបំផុតទាំង ១០

សព្វថ្ងៃ របស់ជាច្រើនដូចជាសៀវភៅ គ្រឿងអេឡិចត្រូនិច និងសម្ភារៈការិយាល័យ ត្រូវបានទិញតាមអនឡាញច្រើនជាងទិញពីផ្សារ ភាគច្រើនដោយសារតែភាពងាយស្រួលគ្រប់បែបយ៉ាងរបស់វា។ ទោះយ៉ាងណា នៅមានសម្លៀកបំពាក់មួយដែលមនុស្សចាំបាច់ត្រូវតែដើរផ្សារដើម្បីរកទិញ និងល៎វាមើលដល់ៗកន្លែងតែម្តង។ ជាការពិត នៅពេលមនុស្សចង់ទៅផ្សារ ពួកគេជាធម្មតាទៅទីនោះព្រោះហេតុផលមួយ នោះគឺឆែកមើលតម្លៃលក់ទាំងអស់នៅតាមហាង ឬតូបលក់សម្លៀកបំពាក់គ្រប់ម៉ាក។   

ដូច្នេះនេះគឺជាសំនួរមួយសម្រាប់អ្នក: ហេតុអ្វីបានជាពុំសូវមានមនុស្សទិញសម្លៀកបំបាក់តាមអនឡាញ? នេះដោយសារតែពួកគេចាំបាច់ត្រូវតែល៎វាមើលមុនពេលទិញ? ឬមកពីពួកគេមិនស្គាល់វេបសាយល្អៗ ដែលផ្តល់នូវសម្លៀកបំពាក់អស្ចារ្យ? វាអាចមកពីហេតុផលទាំងពីរផ្សំចូលគ្នា។  

អ៊ីចឹងយើងនាំគ្នាទៅមើលទាំងអស់គ្នា ថាតើវេបសាយលក់សម្លៀកបំពាក់តាមអនឡាញល្អណាខ្លះដែលអ្នកមិនទាន់ស្គាល់ ហើយអ្វីទៅដែលធ្វើឲ្យវេបសាយទាំងនោះមានលក្ខណៈពិសេស? អានទាំងអស់គ្នាដើម្បីស្វែងយល់ពីវា...

១- វេបសាយ eShakti
ប្រសិនបើអ្នកបារម្ភថាសម្លៀកបំពាក់ទិញមកពាក់មិនត្រូវ អ៊ីចឹងវេបសាយ eShakti សក្តិសមណាស់សម្រាប់អ្នក។ លក្ខណៈពិសេសរបស់វេបសាយនេះគឺថាវាអនុញ្ញាតឲ្យអ្នកកុំម្ម៉ង់ទៅតាមទំហំពិតប្រាកដរបស់អ្នក ដោយមានតម្លៃទាបបំផុតគឺ ៧,៥០ ដុល្លារ។ 

២- វេបសាយ Shoptagr
វេបសាយនេះមានលក្ខណៈពិសេសត្រង់វាអនុញ្ញាតឲ្យអ្នកប្រាប់ពីប្រភេទសម្លៀកបំពាក់ដែលអ្នកចង់បានដល់វេបសាយនេះ ហើយវេបមួយនេះនឹងបង្ហាញហាងលក់សម្លៀកបំពាក់ជាង ៦០០ ឲ្យអ្នកបានឃើញ។ ប្រសិនបើមានសម្លៀកបំពាក់ណាដែលអ្នកចង់បានត្រូវបានដាក់លក់លើហាងទាំងនោះ វានឹងជូនដំណឹងដល់អ្នកតាមរយៈស្មាតហ្វូន ដែលបានភ្ជាប់ជាមួយនឹងកម្មវិធី Shoptagr។ វេបសាយនេះធ្វើបែបនេះគឺមិនចង់ឲ្យអ្នកចំណាយលុយលើសម្លៀកបំបាក់ដែលមិនត្រូវចិត្តរបស់អ្នក។ 

៣- វេបសាយ Forever 21
វេបសាយនេះមានលក់សម្លៀកបំពាក់ម៉ាកថ្មីៗទាន់សម័យក្នុងតម្លៃសមរម្យបំផុត ដូច្នេះប្រសិនបើអ្នកចង់មើលទៅក្មេងដូចអាយុ ២១ ឆ្នាំរហូតនោះ អ្នកគួរតែចូលទិញសម្លៀកបំពាក់ពីវេបសាយមួយនេះ។ 

៤- វេបសាយ 10 Dollar Mall
ដូចឈ្មោះរបស់វាបានលើកឡើងស្រាប់ វេបសាយនេះផ្តល់ជូនសម្លៀកបំពាក់ឡូយៗគ្រប់ប្រភេទក្នុងតម្លៃក្រោម ១០ ដុល្លារទាំងអស់។ អ្នកមិនគួរមើលរំលងវេបសាយមួយនេះទេ!

៥- វេបសាយ Deb
វេបសាយនេះមានឈ្មោះល្បីដោយសារតែវាផ្តល់ជូនសម្លៀកបំពាក់គ្រប់ទំហំទាំងអស់មិនថាតូចខ្លាំង រហូតដល់ធំខ្លាំងនោះទេ។ ប្រសិនបើអ្នកមិនអាចរកសម្លៀកបំពាក់ណាដែលត្រូវនៅផ្សារធម្មតាទេនោះ អ៊ីចឹងវេបសាយនេះគឺជាជម្រើលល្អណាស់សម្រាប់អ្នក។ 

៦- វេបសាយ Necessary Clothing
គោលដៅរបស់វេបសាយនេះគឺផ្តល់ជូនសម្លៀកបំពាក់ចេញដើរពេលរាត្រីសម្រាប់នារីៗ ក្នុងតម្លៃថោកសមរម្យ។ 

៧- វេបសាយ Plasticland
វេបសាយនេះផ្តល់ជូននូវសម្លៀកបំពាក់ស្តាយប្លែកៗបែបយុវវ័យទាន់សម័យ។ ប្រសិនបើអ្នកចូលចិត្តស្តាយចម្លែក អ៊ីចឹងវេបសាយនេះគឺសក្តិសមណាស់សម្រាប់អ្នក។ 

៨- វេបសាយ Choies
វេបសាយនេះសម្បូរសម្លៀកបំពាក់ថ្មីៗ និងម៉ូតបែបសិល្បៈស្អាតៗ។ វេបនេះល្អសម្រាប់អ្នកដែលចង់មានភាពលេចធ្លោក្នុងចំណោមហ្វូងមហាជន។

 

៩- វេបសាយ Romwe
វេបសាយនេះផ្តល់ជូនទាំងសម្លៀកបំពាក់ប្លែកទាន់សម័យ និងសម្លៀកបំពាក់ធម្មតាៗ។ ប៉ុន្តែលក្ខណៈពិសេសគឺត្រង់ថាវាដឹកជញ្ជូនឲ្យឥតគិតថ្លៃទូទាំងពិភពលោក។ 

១០- វេបសាយ ASOS
វេបសាយនេះផ្តល់ជូនសម្លៀកបំពាក់គ្រប់ប្រភេទគ្រប់ម៉ាកសម្រាប់ទាំងបុរស និងនារី ប៉ុន្តែលក្ខណៈពិសេសបំផុតគឺថាវេបសាយនេះនឹងបញ្ចុះតម្លៃចំពោះរាល់និស្សិតទាំងអស់ចំនួន ១០%៕ 

adverise with khmeread

មតិយោបល់