adverise with khmeread 1

អាវុធហត្ថខណ្ឌទួលគោក​ចាប់​យុវជន​២​នាក់ឆក់​កាបូប​ពី​ស្ត្រី​​កូរ៉េ​

    ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌទួលគោក​ដេញចាប់​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ និង​ដកហូត​បាន​កាបូប​មក​វិញ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក​ទី​១ ខណ្ឌទួលគោក ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ ឈ្មោះ មាស រតនា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២E1​មាន​ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ និង​ឈ្មោះ ស៊ីវ ម៉េង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦៩ ផ្លូវ​លេខ​១០ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ HANUI JU អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​កូរ៉េខាងត្បូង​ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី​។​

     មន្ត្រី​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​1DD-5056 មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​បរទេស​ខាងលើ ខណៈពេល​ស្ត្រី​រូបនេះ​ចុះ​ពីលើ​រ៉ឺម៉ក​ម៉ូតូ បានសម្រេច​ហើយ​រូ​ច​ជិះ​ម៉ូតូ​រត់គេចខ្លួន ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​អន្តរាគមន៍​ដេញចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់ និង​ដកហូត​កាបូប​មកវិញ ដែល​ក្នុង​កាបូប​នោះ មាន​ប្រាក់​កូរ៉េ​២០០០​វ៉ុ​ន និង​ប្រាក់​អាមេរិក​ចំនួន​១៥៥​ដុល្លារ ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​អាវុធហត្ថ​បញ្ជូនទៅ​អាវុធហត្ថ​រាជធានី​ចាត់ការ​បន្ត​។ ចំណែក​កាបូប ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ ៕​

adverise with khmeread

មតិយោបល់