រូបថត​មួយ​សន្លឹក​នេះហើយ​ដែល​ធ្វើឱ្យ​គីម​ជុង​អ៊ុន​ហាម​ជាង​ថតរូប​បារាំង​ចូល​ប្រទេស​ខ្លួន​ជា​រៀងរហូត​!

    ​សាច់រឿង​គួរឱ្យភ្ញាក់ផ្អើល​នៅ​ពីក្រោយ​រូបថត​សាមញ្ញ​មួយ​សន្លឹក​របស់​ទាហាន​កំពុង​ដេកលក់​ម្នាក់​ក្នុង​កូរ៉េខាងជើង​បាន​នាំឱ្យមាន​ការហាមឃាត់​ជាង​ថតរូប​ម្នាក់​ពី​ការ​ចូលមក​កូរ៉េខាងជើង​ជា​រៀងរហូត​។ 

​    ​រដ្ឋ​អា​ថ៍កំ​បាំង​ដឹកនាំ​ដោយ​គីម ជុង​អ៊ុន​នេះ​កម្រ​អនុញ្ញាតឱ្យ​ជនបរទេស​ឆ្លង​ចូល​ព្រំដែន​ខ្លួន​ណាស់​។ 

​    ​ប៉ុន្តែ​ជាង​ថតរូប​ម្នា​ក់បាន​ចូលមក​ប្រទេស​នេះ​ដល់​ទៅ ៦ ដង និង​បាន​ថត​អំពី​ទិដ្ឋភាព​ជីវភាព​រស់​ពិតប្រាកដ​នៅក្នុង​កូរ៉េខាងជើង កន្លែង​ដែល​ខំ​បង្ហាញ​រូបភាព​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន​សម្រាប់​ពិភពលោក​បានឃើញ​ល្អ​តែ​ពី​ខាងក្រៅ​នោះ​។ 

​    ​រូបថត​របស់​បុរស​ជនជាតិ​បារាំង​ឈ្មោះ Eric Lafforgue បាន​ផ្តិត​នូវ​ទំហំ​នៃ​ភាពក្រីក្រ​ពិតប្រាកដ​ក្នុងប្រទេស​នេះ ប៉ុន្តែ​ដោយសារ​រូបភាព​មួយ​សន្លឹក​គត់​អំពី​ទាហាន​កូរ៉េ​ដេកលក់ ទើប​នាំឱ្យ​កូរ៉េខាងជើង​ហាម​បុរស​អាយុ ៥២ ឆ្នាំ​រូបនេះ​ចូល​ប្រទេស​ខ្លួន​ជា​រៀងរហូត​។ 

​    ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​ទប់ស្កាត់​អ្នកទេសចរ​ពី​ការថតរូប​ទាហាន និង​ហាម​ពួកគេ​ពី​ការថតរូប​ទាហាន​កំពុងតែ​សម្រាក​។ 

​    ​ពួក​មេដឹកនាំ​កូរ៉េខាងជើង​ជឿថា រូបថត​បែប​នោះ​អាច​បំផ្លាញ​កិត្តិនាម​ទាហាន​កូរ៉េខាងជើង​ក្នុងនាម​ជា​ទាហាន​ល្អ​បំផុត​លើ​ពិភពលោក​។ 

​    ​ជាង​ថតរូប Eric បាន​ថតរូប​មួយ​ដោយសារ​សេរ​ចំណងជើង​ថា "​ទាហាន​កំពុង​ដេក​លើ​វាលស្មៅ​។ រូបភាព​មួយ​នេះហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​ត្រូវបាន​ហាមឃាត់​មិន​ឱ្យចូល​កូរ៉េខាងជើង​"​។ 

​    ​បុរស​រូបនេះ​បាន​ទៅលេង​ប្រទេស​កូរ៉េខាងជើង​ក្នុង​ឆ្នាំ ២០០៨ ហើយ​គិត​តាំងពី​ពេលនោះ​មកដល់​សព្វថ្ងៃ​គឺ​បាន​ទៅលេង ៦ ដង​ហើយ​សម្រាប់​គាត់​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត