នេះ​ជា​សៀវភៅ ៥ ក្បាល​ល្អ​ដាច់​គេ ដែល Bill Gates អាន​ក្នុង​ឆ្នាំ ២០១៦ នេះ​

    ​បុរស​មាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​រូបនេះ​កំពុង​សិក្សា​អំពី​កីឡា​តេ​ន្នី​ស និង បណ្តាញអគ្គីសនី ក្នុងឆ្នាំនេះ​។ 

​    ​លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​បន្ត​អាន​សៀវភៅ​ជា​ទម្លាប់​របស់គាត់​។ ហើយ​កាលពី​ថ្ងៃទី ៥ ធ្នូ ២០១៦ គាត់​បាន​បញ្ចេញ​សៀវភៅ ៥ ក្បាល​ល្អ​ដាច់​គេ ដែល​គាត់​ចូលចិត្ត​អាន​ក្នុង​ឆ្នាំ ២០១៦ នេះ​។ ក្នុងនោះ​ក៏មាន​សៀវភៅ​និយាយ​អំពី​កីឡា​តេ​ន្នី​ស​របស់លោក David Foster Wallace និង ការជជែក​វែកញែក​អំ​ពី​មេដឹកនាំ​នយោបាយ​ជា​សមូហភាព​ផងដែរ​។ 

​    ​១. សៀវភៅ String Theory ដោយ David Foster Wallace
​    ​សៀវភៅ​នេះ​និយាយ​ពី​ការប្រកួត​តេ​ន្នី​ស ប៉ុន្តែ​ជួយ​ឱ្យ​អ្នកអាន​ក្លាយទៅជា​មនុស្ស​ដែល​មើល​ទៅជា​កំពូល​មនុស្ស​ឆ្លាត​។ 

​    ​២. សៀវភៅ Shoe Dog ដោយ​លោក Phil Knight
​    ​និយាយ​អំពី​ដំណើរ​ជីវិត​របស់លោក Phil Knight ខ្លួនឯង​ផ្ទាល់ ដែល​រៀន​ចប់​សាលា​សេដ្ឋកិច្ច រួច​ខ្ចីលុយ​ឪពុក ៥០ ដុល្លារ ចាប់ផ្តើម​បើក​ក្រុមហ៊ុន​មួយ ដែល​ឥឡូវ​មាន​ឈ្មោះថា ក្រុមហ៊ុន Nike​។​

​    ​៣. សៀវភៅ The Myth of the Strong Leader ដោយ Archie Brown
​    ​អ្នកវិទ្យាសាស្ត្រ​នយោបាយ Archie Brown បាន​លើក​មក​ជជែក​វែកញែក​អំពី​គំនិត​មួយ​ដែលថា អ្នក​ដែលមាន​ជំនាញ​និយាយ​ខ្លាំង​បំផុត​អាច​ធ្វើជា​មេដឹកនាំ​ល្អ និង ជួយ​បង្កើន​អំណាច​ដល់​អ្នក​និយាយ​ពូកែ​នោះ​។ 

​    ​៤. សៀវភៅ The Gene: An Intimate History ដោយ Siddhartha Mukherjee 
​    ​សៀ​ភៅ​នេះ​និយាយ​អំពី​ហ្សេ​ន​ជំងឺមហារីក និពន្ធ​ដោយ​អ្នកជំនាញ​ឯកទេស​ខាង​ជំងឺមហារីក​លោក Siddhartha Mukherjee​។ 

​    ​៥. សៀវភៅ The Grid: The Fraying Wires Between Americans and Our Energy Future ដោយ Gretchen Bakke
​    ​សៀវភៅ​នេះ​និយាយ​អំពី​បណ្តាញអគ្គីសនី​នៅ​សហរដ្ឋអាមេរិក និង​ប្រភព​ថាមពល​ថ្មី​៕ 

ប្រភព៖បរទស

0 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...