ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វ​ក្នុង​រោងការ​ផ្អើល​ឈុ​ល​ឃាត់​បាន​មនុស្ស​​ ១៤ ​នាក់ និង ម៉ូតូ​ ៩ ​គ្រឿង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ខណៈ​ភ្ញៀវ​ជាច្រើន​កុះករ កំពុង​ចូលរួម​ពិសា​ភោជនីយអាហារ​ និង​មានការ​រាំរែក​ក្នុង​ពិធីមង្គលការ​មួយ ហើយ​ភ្ញៀវ​ខាង​កូន​ក​ម្លោះ​ដែលជា​អ្នក​មកពី​ចម្ងាយ​បាន​ប៉ះ ពាក្យសំដី​ជាមួយ​ភ្ញៀវ​ខាង​កូនក្រមុំ បង្កឱ្យមាន​ការ​វាយតប់​គ្នា​មួយ​ប្រ៉ា​វ ធ្វើឱ្យ​ភ្ញៀវ​ក្នុង​រោងការ​រាប់​រយ​នាក់​រត់​ចែក​ជើង​គ្នា​ងើប​ចេញពី​តុ​អស់ ។​

    អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង៤០នាទី​យប់​ថ្ងៃទី​១២ ធ្នូ ២០១៦​ នៅស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង គឺ​ភ្ញៀវ​ខាង​កូន​ក​ម្លោះ​បាន​ឈ្លោះ​គ្នា​ជាមួយ អ្នកភូមិ​នៅ​ទីនោះ​ដែលជា ភ្ញៀវ​ខាង​កូនក្រមុំ  ហើយ​បាន​ប៉ះគ្នា​មួយ​ប្រ៉ា​វ​ផងដែរ តែ​ត្រូវបាន​ចាស់ៗ​ឃាត់​សម្រួល​ម្តង​ស្ងាត់​ទៅហើយ។​

    ស្រាប់តែ​មកដល់​ម៉ោង​កើតហេតុ ដោយ​ភ្ញៀវ​កូន​ក​ម្លោះ មិនទាន់​អស់ចិត្ត​នឹង​កំហឹង ម្យ៉ាង​បាន​ត្រូវ​ប៊ី​យ៉ែ​រ​​ ២-៣ ​កំប៉ុង​ផង បាន​ទៅរក​រឿង​គេ​ម្តងទៀត ព្រមទាំង​វាយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​៣​នាក់ ហើយ​ត្រូវ​បងប្អូន​ និង​អ្នកភូមិ​ខាង​កូនក្រមុំ ដេញ​បក​ទៅវិញ​ផ្អើល​ឈុ​ល​ពេញ​រោងការ ដោយ​ពួកគេ​ព្រួត​គ្នា​មក​ច្រើនពេក ក៏ត្រូវ​ខាង​កូន​ក​ម្លោះ នាំគ្នា​រត់​ចូល​ផ្ទះ​សាច់ញាតិ​ខាង​កូនក្រមុំ ព្រមទាំង​ចាក់សោ​មិន​ឱ្យ​ចូល​ទៀតផង​។​

    ក្រោយមក​ដោយមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ទើប​លោក យឹម​ ​សារ៉ាន់ អធិការ​ប៉ូលិស​ស​ណ្ឌ​បាន​ចាត់​កម្លាំង ដឹកនាំ​ដោយ​លោក​អធិការរង​មួយរូប បាន​ទៅដល់​កន្លែងកើតហេតុ ឡោមព័ទ្ធ និង​ចរចា​ឱ្យ​ចេញមក​ដោះស្រាយ​គ្នា បើសិនជា​មិន​ចេញ សមត្ថកិច្ច​នឹង​ប្រើ​តាម​ជំនាញ​ចូលទៅ​ឃាត់ខ្លួន​ជនបង្ក​ទាំងអស់នោះ​តែម្តង​។​

    បន្ទាប់មក​ដោយមាន​កា​រ​ចរចា​គ្នា​ជាង​មួយ​ម៉ោង​មក ទើប​ជនបង្ក​ទាំងនោះ​ព្រម​ចេញមក​ប្រគល់​ខ្លួន​តាម​សម្រួល​ដល់​សមត្ថកិច្ច​បា​ន​យក​រថយន្ត​ទៅ​ដឹក​ជនបង្ក​រទាំង​១៤​នាក់​រួម និង​ម៉ូតូ​៩ គ្រឿង​យកមក​កាន់​ផ្នែក​ប៉ូលិស​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ​សាកសួរ។​

    បច្ចុប្បន្ន​ជនបង្ក​ទាំង​១៤​នាក់​កំពុង​ក​សាកសួរ កសាង​សំ​ណុំ​រឿង និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ផ្នែក​ជំនាញ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​រង់ចាំ​ចាត់ការ​តាម​និតិ​វិធី​៕​

 

Unnamed %282%29
adverise with khmeread
Loading ad ...