Everton គ្រោងផ្ទេរខ្សែបម្រើ Alan Dzagoev ដើម្បីមកជំនួស Ross Barkley

          ក្លឹប Everton កំពុងពិចារណាពី​លទ្ធភាព​ដើម្បីផ្ទេរ​កីឡាករ​ Alan Dzagoev របស់​ក្លឹប CSKA Moscow នៅ​ខែមករា​នេះ។ កីឡាករ​អន្តរជាតិ​រុស្ស៊ី​រូបនេះ​រក​បាន​១គ្រាប់​ អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម Tottenham ៣-១ ក្នុង​ក្របខណ្ឌ​​​ CL​។

​          កីឡាករវ័យ​២៦​ឆ្នាំ​ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​សន្យា​ផ្ទេរ​មក​កាន់​អង់គ្លេស​ជាច្រើន​លើក​ច្រើន​សា​រ ហើយកីឡាករ​រូបនេះ​ក៏ចង់មកលេង​នៅ​ក្រប​ខណ្ឌ PL ផងដែរខណៈពេល​​កំពុង​ឡើង​ជើង។

ប្រធាន​បច្ចេកទេស​របស់​​ក្លឹប Everton ​​​លោក Steve Walsh បាន​អង្គុយ​ពិភាក្សាជាមួយ​តំណាង​របស់ក្លឹប​រុស្ស៊ី​នៅ​ក្នុង​ចំណោម​អ្នកទស្សនា​នៅ​ពហុកីឡា​ដ្ឋាន Wembley។

ដោយសារលោក Ronald Koeman មាន​ការ​បារម្ភ​ពី​ភាព​មិន​ស៊ី​សង្វាក់​គ្នា​របស់​កីឡាករ Ross Barkley ហើយ​ Dzagoev អាចនឹងបង្កើន​កា​រប្រកួត​ប្រជែង​ និង​អាចលេងក្នុងតំណែង​ដ៏ល្អមួយ។

          លោក Koeman ក៏ចង់បាន​កីឡាករ​ថ្មី​៥​នាក់​បន្ថែមទៀត​ ដើម្បីពង្រឹង​ក្រុម​ដែល​កំពុង​​ដុនដាបរបស់​លោក​ផងដែរ។ ចំណែកក្លឹប Tottenham ធ្លាប់បាន​ព្យាយាម​ផ្ទេរ​កីឡាករ​រូបនេះ​បី​លើក​មក​ហើយ​ ប៉ុន្តែ​តម្លៃ២៥​លាន​ផោន​ដែលក្លឹប CSKA ទាមទារគឺ​ជា​ឧបសគ្គ​៕

Alan 1 adverise with khmeread