Gary Cahill: Diego Costa ស័ក្តិសមជាអ្នកស្នងតំណែង Didier Drogba

          ខ្សែការ​ពារ Gary Cahill ​និយាយថា ខ្សែប្រយុទ្ធ Diego Costa គឺ​ស័ក្តិ​សម ជា​អ្នក​ស្នង​តំណែង Didier Drogba​​។ Costa រក​បាន​គ្រាប់​បាល់ទី​១២​របស់ ខ្លួន​នៅក្រប​ខណ្ឌ​ PL ​សម្រាប់​រដូវ​កាលនេះអំឡុង​ពេល​ប្រកួត​ជា​មួយ​ក្រុម West Brom និងជួយឲ្យក្រុម Chelsea ឡើង​មក​ឈរនៅលើ​កំពូល​តារាង។​

          ខ្សែប្រយុទ្ធ​អេស្ប៉ាញ​ដែល​មាន​តម្លៃ​ខ្លួន​៣២​លាន​ផោន​រូបនេះ​ ហាក់​ដូចជា​ធ្វើបា​ន​ល្អ​​នៅ​ទឹក​ដី​ Stamford Bridge Cahill បាន​និយាយថា “​អ្នក​គាំទ្រ​កំពុង​តែ​ផ្តល់​ការ​គាំទ្រ​ដល់គាត់​ ពីព្រោះ គាត់ទាត់បញ្ចូល​ទី ហើយ​ស្វែង​រក​ជ័យ​ជម្នះ​សម្រាប់យើង​ទាំង​អស់គ្នា​។

Cahill បានបន្តថា អតីត​កីឡាកDrogba គឺជា​កីឡាក​រដែលមាន​មាឌធំ​ ហើយ​ប៉ិន​ប្រសប់​ទាំង​នៅ​ក្នុងនិង​ក្រៅទី​លាន​និងមាន​បុគ្គលិក​លក្ខណៈ​ល្អ”។ អ្នក​ពិតជា​ត្រូវ​ការ​ខ្សែប្រយុទ្ធ​បែប​នេះ​នៅ​ក្លឹប​​ Chelsea​ ហើយ ​Costa ពិតជា​ស័ក្តិសម​នឹង​តំណែង​នេះ​។

Costa បាន​នាំមុខ​កីឡាករ​ Alexis Sanchez និង​ Sergio Aguero ក្នុង​ឋានៈ​ជា​កីឡាករដែល​រកបាន​គ្រាប់​បាល់​បានច្រើន​ជាង​គេ​៕

Costa and drogba
adverise with khmeread
Loading ad ...