បើក​ម៉ូតូ​វ៉ា​ជែង​លឿន ប៉ះ​នឹង​រថយន្ត​បញ្ច្រាស់ទិស​គ្នា​ខ្ទាតចូល រថយន្ត​កុងតឺន័រ របួសធ្ងន់ ​ម្នាក់​ស្រាល​ ២ ​នាក់​

    ភ្នំពេញ ៖ យុវជន ​៣ ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី​មួយគ្រឿង​ក្នុង​ល្បឿន​លឿន វ៉ា​នឹង​ជែង​រថយន្ត​កុងតឺន័រ បាន​ពាក់កណ្តាល​វ៉ា​ក់​អ៊ើ នឹង​រថយន្ត​មួយគ្រឿង​ទៀត​មក​បញ្ច្រាស់ទិស​គ្នា ប៉ះ​ដៃចង្កូត ខ្ទាតចូល​រថយន្ត​កុងតឺន័រ សំណាងល្អ​ទៅ​ប៉ះ​ចំកាង​ការពារ​ខាងក្រោម​ខ្ទាត​មនុស្ស​ចេញមកក្រៅ ហើយ​ម៉ូតូ​ត្រូវ​កុងតឺន័រ​កិន​ខ្ទេច។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ និង​១០​នាទី​យប់ ថ្ងៃទី​១២ ​ធ្នូ ២០១៦​ នៅតាម​បណ្តោយ​ផ្លូវ​ណត ប្រី​ត មុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​យុវជន​ ៣​ នាក់​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី​មួយគ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR -1332 ជិះ​ឌុប​គ្នា​ ៣ ​នាក់​តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុច​កើតហេតុ បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​កុងតឺន័រ ដែល​ស្រប​ទិស​គ្នា បាន​ពាក់កណ្តាល ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បើ​កម​កប​ញ្រា​ស់ទិស​គ្នា បាន​ទៅ​ប៉ះ​នឹង​ដៃចង្កូត ម៉ូតូ​បណ្តាលឱ្យ​ខ្ទាតចូល​ក្រោម​រថយន្ត​កុងតឺន័រ តែ​សំណាងល្អ​បាន​បុក​កាង​ការពារ​ក្រោម​រថយន្ត​កុងតឺន័រ ខ្ទាត​ចេញ​មនុស្ស​ចេញមកក្រៅ រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ពីរ​នាក់​។​

    ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ខូ​ត​ខាត​យ៉ាងដំណំ​​ ហើយ​រថយន្ត​កុងតឺន័រ​បើក​ចេញពី​កន្លែងកើតហេតុ​ជាង ​១០០ ​ម៉ែត្រ​ទើប​អ្នកបើកបរ​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​កន្លែងកើតហេតុ​និង​បាន​រាយការណ៍​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​មក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់​ការ​មក​ដោះស្រាយ៕

1
adverise with khmeread
Loading ad ...