adverise with khmeread Ss

ចាប់បុរសម្នាក់ពីបទជួញដូរគ្រឿងញៀននៅប៉ៃលិន

    ប៉ៃលិន ៖ ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​ប៉ៃលិន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​១០​កន្លះ​ព្រឹក នៅ​ថ្ងៃទី ១៨​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិបរ​ឌិន​នៀវ សង្កាត់​-​ក្រុង​-​ខេត្ត​ប៉ៃលិន តាម​ដីកា​ពីបទ​ជួញដូ​គ្រឿងញៀន ។​


     ប៉ូលិស​បាន​ឲ្យ​ដឹងថា ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន  លេខ​០១/២០១៦​របស់លោក​ម៉ក់ ភា​ង​ចៅក្រម​សើ៑​ប​សួរ  ចុះ​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦ ទៅលើ​ឈ្មោះ​យ៉ា សាក់​ភេទ ប្រុស​អាយុ ៣២​ឆ្នាំ មុខរបរ​ជាង​ឡាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិបរ​ឌិន​នៀវ​សង្កាត់​ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន ពីបទ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​នៅ​ភូមិបរ​ឌិន​នៀវ ។​


   ក្នុង ករណី​ខាងលើ​ប៉ូលិស​ជំនាញ​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់