samsung-banner
adverise with khmeread

ចេញពី​ក្លឹប​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ CRV ចត​ស្ងៀម​ផុង​លលាដ៍​ស្លាប់​ម្នាក់

1

    ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​ចេញពី​ក្លឹប បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី មួយគ្រឿង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ឡើងលើ​ការ៉ូឡា ទៅបុក​រថយន្ត CRV ដែល​ចត​ស្ងៀម​ទុក​មុខ​ហាង​មួយ​នៅ​ផ្សារ ​TK ទួលគោក​បណ្តាល​បោក​ក្បាល​ផុង​លលាដ៍​ស្លាប់​ភ្លាម​តែម្តង​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង២ ​និង​៣០​នាទី​យប់​អា​ធ្រា​ត្រ​ថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣១៥ ចំណុច​ផ្សារ​ TK ​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

    សព​ត្រូវបាន​បងប្អូន​ប្រាប់ថា​ឈ្មោះ នង យ៉ាវ រស់នៅ ឃុំ​សោ​ប ស្រុក​គី​រី​វង្ស ខេត្តតាកែវ ត្រូវបាន​បងប្អូន​ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។​

    សន្តិសុខ​ម្នាក់​ដែល​យាម​នៅមុខ​ហាង​ជា​កន្លែងកើតហេតុ​បានឱ្យដឹងថា គាត់​ឃើញ​បុរស​ដែល​ស្លាប់​ខាងលើ​បាន​ជិះ​ម៉ូតូ (​ជិះ​តែម្នាក់ឯង) ​មួយគ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​ 1CT-0755 ក្នុង​ល្បឿន​លឿន​។​ លុះ​ជិះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ចំណុច​គ្រោះថ្នាក់​បាន​ជ្រុល​ឡើង​ទៅលើ​ខឿន​បុក​បង្គោល​ស្លាកសញ្ញា បាក់​ហើយ​ជ្រុល​ទៅបុក រថយន្ត​ CRV ពណ៌​ខ្មៅ​មួយគ្រឿង ដែល​គេ​ចត​ចោល​នៅមុខ​ហាង​បណ្តាលឱ្យបាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង។​

    រថយន្ត​ និង​ម៉ូតូ ​រង​ការខូចខាត ធ្ងន់​ត្រូវបាន​ប៉ូលិសចរាចរ​ណ៌​ចុះមក​វាស់វែង​ និង​ស្ទួ​ច​យកទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ក្រុង​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធិ​ច្បាប់​៕

adverise with khmeread

មតិយោបល់