សន្តិសុខ​ឯកជន​ម្នាក់​ដេកស្លាប់ ​និង​បុរស​ជនជាតិ​កូរ៉េ​ស្លាប់​អណ្តែត​ទឹកទន្លេ​

    ភ្នំពេញ ៖ មាន​មនុស្ស ​២ ​នាក់​បាន​ស្លាប់​ដោយឡែក​ពីគ្នា គឺ​ម្នាក់​ជា​សន្តិសុខ​ឯកជន​ដេកស្លាប់​នៅមុខ​ធនាគារ​មួយ និងបុរស​ម្នាក់​ជា​ជនជាតិ​កូរ៉េ​លង់ទឹក​ស្លាប់​អណ្តែត​ក្នុង​ទន្លេ​។​

    ១- មាន​ករណី​សន្តិសុខ​ឯកជន​ម្នា​ក់បាន​ដេកស្លាប់​លើ​ប៉ៅ​អ៊ី​ ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​១១ ​និង​៤៥ នាទី​ថ្ងៃទី​១២ ​ធ្នូ ២០១៦ ​នៅ​ចំណុច​មុខ​ធនាគារ​មេ​យ​ប៊ែ​ង​ដែលមាន​ទីតាំង​អគារ​លេខ ​៣២៣- ៣២៥​ ផ្លូវ​លេខ​២៧៤ ភូមិ​៧ ក្រុម​៦២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។​

    ប៉ូលិស​និយាយថា ដំបូង​អ្នក​ប៉ះ​កង់​នៅក្បែរ​នោះដើរមក​ដាស់ ជជែក​លេង​​ មិន​ក្រោក​ក៏​ស្ទាប​ខ្លួន​ត្រជាក់​ទើប​ដឹងថា​ស្លាប់​។​

    ប៉ូលិស​បន្តថា សព​ឈ្មោះ​ សុខ ទូច ភេទ​ប្រុស អាយុ៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាលា ​ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​មុខរបរ​សន្តិសុខ​ប្រូ​តិច ស្នាក់នៅ​កន្លែងកើតហេតុ​តែម្តង។ ​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ថា​ស្លាប់​ដោយ​គាំងបេះដូង​។​

    ២- ​មាន​ករណី​សព​អណ្តែត​ទឹក​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​កើត​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១២​ ធ្នូ​​ ឆ្នាំ​២០១៦ ​នៅក្នុង​ទន្លេមេគង្គ ចុង​កោះ​ខៀវ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ជនជាតិ​ចាម​ជា​អ្នកនេសាទ​បើកទូក​ឃើញ​សព​ និង​នៅជាប់​ខ្លួន​មាន​កាបូបដៃ​មាន​សម្គាល់​ខ្លួន​ជា​ជនជាតិ​កូរ៉េ ហើយ​បាន​រាយការណ៍​ទៅប្រាប់​ទូត​កូរ៉េ​។ ​ក្រោយមក​ទូត​ជូនដំណឹង​មក​ការិយាល័យ​បច្ចេកទេស​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ ដំណើរការ​ពិនិត្យ​សព។​

    យ៉ាងណាក៏ដោយ​សព​មិនទាន់​ស្គាល់ឈ្មោះ​និង​ទីលំនៅ ភេទ​ប្រុស ហើយ​សព​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុ​សិ៍្ត​និង​ចៅសង្កាត់​ចាត់ចែង​បន្ត​។​ បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ស្លាប់​ដោយសារ​លង់ទឹក៕

Untitled 1 adverise with khmeread

មតិយោបល់