និស្សិតសកលវិទ្យាល័យ ជាវសេវាអ៊ីនធើណិតកម្រិតបញ្ជូនទូលាយអុបទិក(Fiber Broadband) ដោយគ្រាន់តែចំណាយ១២,៩៩ដុល្លារប៉ុណ្ណោះ ក្នុង១ខែ

    ​តើ​លោកអ្នក​តែងតែ​ធុញទ្រាន់​អំពី​បញ្ហា​អ៊ី​ន​ធើ​ណិ​ត​នៅឯ​ផ្ទះ​មែន​ឬទេ​? មិន​ត្រឹមតែ​ល្បឿន​យឺត​ប៉ុណ្ណោះ​ទេ ថែមទាំង​ដាច់​ញឹកញាប់​ទៀត ហើយ​អ្វីដែល​រឹតតែ​គួរ​ឲ្យ​ខឹង​នោះ​គឺ​នៅពេល​ហៅ​ទូរស័ព្ទ​រាយការណ៍​អំពី​ភាពរអាក់រអួល អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ហើយ នៅតែ​គ្មាន​អ្នកណា​មក​ជួសជុល​ឲ្យ​ទៀត​។​

​    ​ប្រសិនបើ​លោកអ្នក​បាន​ជួបនឹង​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ពិចារណា​តម្លើង​កម្រិត​ម​ក​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​អុ​ប​ទិ​ក​ទាំងស្រុង របស់​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង ហើយ ដោយពេល​ឥឡូវនេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​។​

​    ​ដោយហេតុថា​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​យើងខ្ញុំ​កំពុងតែ​បើក​យុទ្ធនា​ការជំរុញ​លក់​ផលិតផល​នាឱកាស​បុណ្យ​ណូអែល​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ ផ្អែកលើ​កាត​សម្គាល់​និស្សិត និស្សិត​គ្រាន់តែ​ចំណាយ​ថ្លៃ​សេវា​១២,៩៩​ដុល្លារ​/​ខែ​ប៉ុណ្ណោះ គឺអាច​ទទួលបាន​សេវា​អ៊ី​ន​ធើ​ណិ​ត​កម្រិត​បញ្ជូន​ទូលាយ​អុ​ប​ទិ​ក​ទាំងស្រុង​ដែលមាន​ល្បឿន​៦Mbps(​ល្បឿន​ក្នុងស្រុក​១០Mbps) ហើយ​ពុំ​ចាំបាច់​ព្រួយបារម្ភ​អំពី​បញ្ហា​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​យឺត នឹង​បញ្ហា​ដាច់​អ៊ី​ន​ធើ​ណិ​ត​។​ល​។  ទៀតឡើយ​។      បណ្តាញ​អ៊ី​ន​ធើ​ណិ​តរបស់​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង បាន​ប្រើប្រាស់​នូវ​ការបញ្ជូន​ទិន្នន័យ​តាម​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ទាំងស្រុង​នៃ​បណ្តាញ​ភ្ជាប់​រហូតដល់​ទីតាំង​ផ្ទះ​របស់​អ្នក​(FTTH) ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​កប់​ក្នុង​បំពង់​ក្រោម​ដី និង​អ៊ី​ន​ធើ​ណិ​ត​កម្រិត​បញ្ជូន​ទូលាយ​ប្រើប្រាស់​ផ្តាច់មុខ បើ​ប្រៀបធៀប​នឹង​ដៃគូ​ប្រកួតប្រជែង​ដទៃទៀត គឺមាន​លក្ខណៈពិសេស​៖ ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​មាន​ល្បឿន​លឿន និង​គុណភាព​បណ្តាញ​មាន​ស្ថិរភាព​។​ល​។​

    ​ក្រុមហ៊ុន ស៊ី​ង​ម៉ឹង ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ផ្តល់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ទាំងស្រុង (FTTH) សម្រាប់​គេហដ្ឋាន​របស់​អ្នក​។ នៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​, កញ្ចប់​អ៊ី​ន​ធើ​ណិ​ត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ទាំងស្រុង (FTTH) ផ្តល់ជូន​ចាប់ពី 10Mbps ឡើងទៅ​, មានតម្លៃ​ចាប់ពី $35 ក្នុង​មួយខែ ខណៈដែល​តម្រូវការ​តាម​គេហដ្ឋាន ត្រូវការ​ត្រឹមតែ 6Mbps ទៅ 8Mbps តែប៉ុណ្ណោះ​។​

​    ​ក្រុមហ៊ុន ស៊ី​ង​ម៉ឹង គឺជា​ក្រុមហ៊ុន​ដំបូង​ដែល​ជូន កញ្ចប់​អ៊ី​ន​ធើ​ណិ​ត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ទាំងស្រុង (FTTH) ចាប់ផ្តើម 6Mbps សម្រាប់ គេហដ្ឋាន​របស់​អ្នក​។​


    ​ចំណាំ​៖
​    ​១. ប្រាក់​កក់​អាច​បង្វិល​យក​វិញ​។​
​    ​២. តម្រូវ​បង្ហាញ​កាត​សម្គាល់​និស្សិត​របស់​សកល​វិទ្យាល័យ ទើប​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដូច​មាន​រៀបរាប់​ខាងលើ​។​

​    ​យុទ្ធនា​ការជំរុញ​លក់​ផលិតផល​នេះ​មាន​សុពលភាព​រហូតដល់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ចំពោះ​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ សូម​ធ្វើការ​ស្វែងយល់ នឹង​បញ្ជា​ទិញ​ឲ្យ​បាន​រួសរាន់​តាមរយៈ​វិធី​ទំនាក់ទំនង​ខាងក្រោម ប្រសិនបើ​សេវា​អ៊ី​ន​ធើ​ណិ​តរបស់​លោកអ្នក​មិនទាន់​ដល់​កាលកំណត់ ក៏​អាច​កក់​ទុកជាមុន​បាន ដើម្បី​រក្សា​ឈ្មោះ​បញ្ចុះតម្លៃ ហើយ​ធ្វើការ​តម្លើង​នៅក្រោយពេល​ដល់​កាលកំណត់​នោះ​។​

​    ​ទំនាក់ទំនង​៖ ០២៣ ៨៦០ ៦៦៦
​    ​គេហទំព័រ​ក្រុមហ៊ុន​៖ promotion.smtelemedia.com
​    ​ហ្វេ​ស​បុក​៖ Singmeng Telemedia Cambodia
​    ​តំបន់​សម្រាប់​យុទ្ធនាការ​៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​

​    ​សេចក្តី​សង្ខេបនៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ​អិ​ល​ធី​ឌី​

​    ​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង គឺជា​ប្រតិបត្តិ​ករ​ដំបូង​គេ​បង្អស់​ដែល​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត​កម្រិត​បញ្ជូន​ទូលាយ​អុ​ប​ទិ​ក និង​ទូរទស្សន៍​ឌីជីថល​ដែលមាន​គុណភាព​ខ្ពស់​ក្នុងពេល​តែមួយ​នៅ​កម្ពុជា មាន​បណ្តាញ​ខ្សែ  កា​ប្លិ៍​អុ​ប​ទិ​ក​ទាំងស្រុង​ភ្ជាប់​ពី​ទីតាំង​ដល់ទី​តាំង​ដែល​គ្របដណ្តប់​នៅ​ទូទាំងប្រទេស​កម្ពុជា​ដំបូង​គេ​បង្អស់​ផងដែរ ក្រុមហ៊ុន​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា FTTH​ក្នុងការ​បញ្ជូន​ទិន្នន័យ បណ្តាញ​មាន​ល្បឿន​លឿន និង​គុណភាព​គាប់ចិត្ត​។ ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​មាន​ផលិតផល​៤​ប្រភេទ​រួមមាន​៖ អ៊ី​ន​ធើ​ណិ​ត​កម្រិត​បញ្ជូន​ទូលាយ​អុ​ប​ទិ​ក​ទាំងស្រុង ទូរទស្សន៍​ឌីជីថល​អន្តរ​កម្ម ទូរទស្សន៍​ឌីជីថល​ឥត​ខ្សែ និង​កម្មវិធី​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ ផលិតផល​មាន​បច្ចេកវិទ្យា​ជឿនលឿន គុណភាព​ល្អ និង​តម្លៃ​ទាប​។ ចាប់តាំងពី​ក្រុមហ៊ុន​បានដាក់​ចេញ​នូវ​ផលិតផល​តម្លើង​កម្រិត​ថ្មី​សន្លាង នៅ​ខែមេសា ឆ្នាំ​២០១៦​មក ផលិតផល​ទាំងនេះ​ទទួលបាន​ការនិយម​ចូលចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​កម្ពុជា​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ចំនួន​អ្នក​ជាវ​ប្រើប្រាស់​ក្នុង មួយខែៗ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​៕

 

Untitled 1 adverise with khmeread

មតិយោបល់