Owen Hargreaves: ខ្សែការពាររបស់ Man City ពិតជារញ៉េរញ៉ៃមែនទែន

          បន្ទាប់​ពី​ចាញ់​ក្រុម​ Chelsea និង​ក្រុម​ Leicester City យ៉ាង​ចាស់​ដៃអតីត កីឡាករលោក Owen Hargreaves បានហៅ​ប្រព័ន្ធការ​ពារ​របស់ក្លឹប Man City ថា “រញ៉េ​រញ៉ៃ” ​គឺ រញ៉េរញ៉ៃមែនទែន ហើយ​លោក Pep Guardiola ត្រូវ​ការ​លទ្ធ ផល​ល្អដោយពឹងផ្អែកលើ​ខ្សែការ​ពារ​ទាំង​បួន​។

          ដោយ​ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្សែការ​ពារ ដែល​រក​ការ​រិះគន់​ធ្ងន់​ៗ​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ Owen Hargreaves​ បាន​និយាយថា ខ្ញុំគិត​ថា ពួក​គេត្រូវការ​ការ​ប្រឹងប្រែង​បន្ថែមទៀត​ពី​ខ្សែការពារ​របស់​ពួកគេ​គឺជា​ការ​ស្រេច។ បញ្ហា​ខ្សែការ​ពារ​របស់​ City ​មិនមែនជា​កំហុស​ទាំង​ស្រុង​របស់​កី​ឡាករ​ខាងក្រោយ​ទាំង​បួន​នោះ​ទេ ដោយ​ពន្យល់​ថា ការ​របូត​គ្រាប់បាល់​គឺ​បណ្តា​ល​​មក​ពី​ស្ទីលលេង​របស់​ពួកគេតែ​ប៉ុណ្ណោះ។

          Hargreaves បន្តថា ខ្ញុំ​មិន​គិត​ថា អ្នក​ត្រូវ​បន្ទោសតែខ្សែការ​ពារ​នោះទេ។​មាន​ការធ្លាក់ជើង​ខ្លះ​នៅពេល​ថ្មីៗ​នេះ​ តែទោះជា​យ៉ាង​ណា​ ពួកគេ​ចាំបាច់ត្រូវ​កែ​លម្អ ដើម្បី​ទទួល​បាន​ជោគជ័យ​៕

adverise with khmeread