តារា​បង្ហាញ​ម៉ូត​ស្បែក​ខ្មៅ ថតរូប​ធ្វើ​ត្រាប់​តាម​តារា​បង្ហាញ​ម៉ូត​ស្បែ​កស ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការខ្វះ​ខាតលក្ខណៈ​ចម្រុះ​ជាតិ​សាសន៍​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​

    ​នាង Deddeh Howard គឺជា​តារា​ម៉ូ​ដែល​ជនជាតិ​លី​បេ​រី​យ៉ា​ម្នាក់​មាន​ទីលំនៅ​នៅ LA ប្រទេស​អាមេរិក ហើយ​នាង​សង្ឃឹមថានឹង​បង្កើន​ការយល់ដឹង​អំពី​កង្វះ​នៃលក្ខណៈ​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​ឧស្សាហកម្ម​ដើរ​ម៉ូត​ជាមួយនឹង​គម្រោង​រូបភាព​ថ្មី​របស់​នាង​ហៅថា Black Mirror​។​

​    ​ក្នុង​គម្រោង​នោះ​នាង​បង្កើត​ឡើងវិញ​នូវ​យុទ្ធ​ការបង្ហាញ​ម៉ូត​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដោយ​ថតរូប​ភាព​នៅ​កន្លែង​តារា​បង្ហាញ​ម៉ូដ​ល្បី​បាន​ថត​និង​ធ្វើ​ត្រាប់​តាម​ដូចជា​នាង Kendall Jenner, Gigi Hadid, Kate Moss និង​នាង Gisele Bundchen​។​

​    ​នាង​សរសេរ​នៅលើ​វេ​ប​សាយ​របស់​នាង​ថា "​ខ្ញុំ​អាច​ដើរចូល​ទៅក្នុង​ទីភ្នាក់ងារ​តារា​បង្ហាញ​ម៉ូត​មួយណា​ក៏បាន ហើយ​ភ្លាមនោះ​ខ្ញុំ​នឹង​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​តារា​ម៉ូ​ដែល​ស្បែក​ខ្មៅ​មួយ​ឬ​ពីរ​នាក់ ដែលមាន​នៅលើ​បញ្ជី​ឈ្មោះ​។ ទោះបីជា​ខ្ញុំ​ត្រូវបាន​ប្រាប់​ដោយ​ភ្នាក់ងារ​ទាំងនោះ​ថា ខ្ញុំ​មាន​សម្រស់​ប្លែក​មិនធម្មតា ហើយ​ពួកគេ​មានបំណង​ចង់​តំណាងឱ្យ​ខ្ញុំ ក៏ប៉ុន្តែ​ពួកគេ​មាន​តារា​ម៉ូ​ដែល​ស្បែក​ខ្មៅ​រួចទៅហើយ​។ ដោយសារតែ​តារា​ម៉ូ​ដែល​ស្បែក​ស​ច្រើន​ក្រៃលែង វា​ហាក់បីដូចជា​តំណាង​តារា​ម៉ូ​ដែល​ស្បែក​ខ្មៅ​មួយ​ឬ​ពីរ​នាក់​គឺ​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ទៅហើយ​"៕

2
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...