​បើ​ទំនប់​វា​រី​អគ្គីសនី​នេះ​បាក់​រលំ វា​នឹង​បង្ក​គ្រោះមហន្តរាយ​ខ្លាំង​ជាង​គ្រាប់បែកនុយក្លេអ៊ែរ និង​មាន​រលក​ធំ​ជា​ងស៊ូ​ណា​ម៉ិ​ជិត ២០ ដង​

    ​អ្នកជំនាញ​ព្រមាន​ថា ទំនប់​វា​រី​អគ្គីសនី​មួយ​កំពុងតែ​ជិត​ដួលរលំ​ហើយ​ការដែល​គ្រាន់តែ​បាក់​បន្តិច​ប៉ុណ្ណោះ គឺអាច​បង្កើតរ​លកក​ម្ព​ស់ ២៤ ម៉ែត្រ​។​

​    ​វា​រី​អគ្គីសនី Mosul កំពុងតែ​លិច​បន្តិច​ម្តងៗ ដោយ​បង្ក​ការភ័យខ្លាច​ថា ជីវិត​មនុស្ស​ចំនួន ៧ លាន​នាក់​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ប្រសិនបើ​វា​បាក់​រលំ​។​

​    ​បើទោះជា​វា​រី​អគ្គីសនី​ត្រឹមតែ ២៦ ភាគរយ​ដួលរលំ នោះ​វា​នឹង​នៅតែ​បង្ក​គ្រោះទឹកជំនន់​ដ៏​មហន្តរាយ​ជាមួយ​បរិមាណ​ស្មើ​អាងទឹក​អូឡាំពិក​ចំនួន ៤.៤០០ ជន​លិច​រួមគ្នា​។​

​    ​ប្រសិនបើ​កើតឡើង​មែន​វា​នឹង​វាយប្រហារ​ទីក្រុង Mosul នៅ​កម្ពស់ ២៤ ម៉ែត្រ​ក្នុង ១០០ នាទី​បន្ទាប់ពី​ទឹក​ទម្លាយ​ជញ្ជាំង ហើយបី​ថ្ងៃ​កន្លះ​ក្រោយ​មកវា​នឹង​វាយប្រហារ​ទីក្រុង Baghdad នៅ​កម្ពស់ ៨ ម៉ែត្រ​។​

​    ​យោងតាម​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​របស់​គណកម្មកា​រ​អឺរ៉ុប​បានឱ្យដឹងថា ទីក្រុង ទីប្រជុំជន ភូមិ ដី​កសិកម្ម​នៅតាម​បណ្តា​យ​ទន្លេ Tigris ចម្ងាយ ៦៩៨ គីឡូម៉ែត្រ​នឹង​ជន់​លិច​។​

​    ​វា​រី​អគ្គីសនី​នេះ​មាន​ចម្ងាយ​ពី​ទីក្រុង Mosul ៥៩ គីឡូម៉ែត្រ កន្លែង​ដែល​កងទ័ព​អ៊ីរ៉ាក់​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក ISIS​។​

​    ​វា​រី​អគ្គីសនី​នេះ​ត្រូវ​បានដាក់​នៅក្រោម​ការការពា​រ​របស់​កងទ័ព​អ៊ីតាលី​និង Kurish នា ១៨ ខែ​ចុង​ក្រោយនេះ​ខណៈ​ក្រុម​វិស្វករ​កំពុង​ជួយសង្គ្រោះ​វា​រី​អគ្គីសនី​នេះ​។​

​    ​ថវិកា​ចំនួន ៣០២ លាន​ដុល្លារ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​ធនាគារពិភពលោក ហើយ​កំពុង​ជួសជុល​ដោយ​ក្រុមហ៊ុន​អ៊ីតាលី TREVI​។​

​    ​ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការជួសជុល​ជា​មធ្យោបាយ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ហើយ​ប្រជាជន​គួរ​ត្រៀមខ្លួន​ជម្លៀស​ពី​តំបន់​។​

​    ​លោក Nadhir al-Ansari សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Lulea University ក្នុងប្រទេស​ស៊ុយអែត​បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា "​បញ្ហា​នោះ​គឺ​ស្ថិតនៅលើ​ពេលវេលា​។ ស្ថានការណ៍​នឹង​អាក្រក់​ជាង​ទម្លាក់​គ្រាប់បែក​នុយ​ក្លេ​អែ​រលើ​ប្រទេស​អ៊ីរ៉ាក់​ទៅទៀត​។ មិន​ថា​ក្រុមហ៊ុន​បាន​ប្រឹងប្រែង​ជួសជុល​យ៉ាងណាទេ វា​ប្រហែល​បន្ថែម​អាយុកាល​របស់​វា​រី​អគ្គីសនី​នេះ​មិនបាន​យូរ​ឡើយ ប៉ុន្តែ​ការធ្វើ​បែបនេះ​គ្រាន់តែ​ពន្យារ​គ្រោះមហន្តរាយ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​"​។​

​    ​លោក Ansari បាន​និយាយថា មាន​រណ្តៅ​រាប់រយ​នៅ​បាត​អាង​ស្តុក​ទឹក​នៅ​ភាគ​ខាងជើង​នៃ​វា​រី​អគ្គីសនី ហើយ​រណ្តៅ​ខ្លះ​មាន​ទំហំ ២០ ម៉ែត្រ​។​

​    ​ការសិក្សា​មួយ​ដោយ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​របស់​គណកម្មកា​រ​អឺរ៉ុប​បាន​និយាយថា ត្រឹមតែ ២៦ ភាគរយ​នៃ​វា​រី​អគ្គីសនី​នេះ​ដួលរលំ នឹង​បង្ក​គ្រោះទឹកជំនន់​ដ៏​មហន្តរាយ​។​

​    ​ហើយ​វា​អាច​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​ទាំងអស់​តាម​បណ្តោយ​ទន្លេ Tigris ដោយ​រួមទាំង​ទីក្រុង Tikrit​។​

​    ​ក្រុម​អ្នកជំនាញ​មួយក្រុម​បាន​ជួបគ្នា​ក្នុង​ទីក្រុង​រ៉ូម​ហើយ​សម្លឹងមើល​ជម្រើស​ចំនួន​ពីរ​ដែល​ក្នុងនោះ​មាន បន្ត​ជួសជុល​បណ្តោះអាសន្ន ឬក៏​កសាង​វា​រី​អគ្គីសនី​ថ្មី​តែម្តង​។ ការសម្រេចចិត្ត​ចុងក្រោយ​មិនទាន់​ធ្វើឡើង​នៅឡើយ​។​

​    ​ដោយ​ធ្លាប់​មានឈ្មោះ Saddam Dam វា​រី​អគ្គីសនី​នេះ​បានចាប់ផ្តើម​ការសាងសង់​នៅក្នុង​ឆ្នាំ ១៩៨១ ប៉ុន្តែ​ចាប់ផ្តើម​សឹក​រិច​រិល​ពី​ការចាក់​បំពេញ​ទឹក​តាំងពី​ឆ្នាំ ១៩៨៥ មក​៕

ប្រភព៖ បរទេស

adverise with khmeread