ក្រុមអ្នកកាសែត​អង់គ្លេស​មួយក្រុម​បាន​ទៅ​មើល​ដល់​តំបន់​គ្មាន​យោធា​របស់​កូរ៉េ ហើយ​បានឃើញ​រឿង​ប្លែក​មិន​ធ្លាប់​ជួប​ពីមុន​!

    ​អ្នកកាសែត​អន​ឡាញរ​បស់ Daily Star បាន​ទៅ​មើល​ដល់​តំបន់​គ្មាន​យោធា ជា​តំបន់​ដែល​លាតសន្ធឹង ៤ គីឡូម៉ែត្រ ដែល​ខ័​ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំងពីរ​។​

​    ​នៅ​ទីនោះ​ប៉ម​អ​ង្គេ​ត​ការណ៍ Dora Observatory បាន​អនុញ្ញាតឱ្យ​ក្រុមការងារ Daily Star ដើរ​ចូលទៅ​ទឹកដី​ប្រទេស​អា​ថ៍កំ​បាំង​បាន​ជម្រៅ​រាក់ៗ​។ ខណៈដែល​ទីនោះ​ស្ងាត់ជ្រងំ ពួកគេ​ឮ​សំឡេង​អ្វីមួយ​គួរឱ្យខ្លាច​បំផុត ដោយ​សំឡេង​នោះ​គឺជា​ចម្រៀង​ចេញពី​ខាង​ព្រំដែន​កូរ៉េខាងជើង​។​

​    ​វីដេអូ​នេះ​បាន​ថត​អំឡុងពេល​ទៅដល់​ទីនោះ ហើយ​ថត​ជាប់​សំឡេង​ភ្លេង​អូ​ប៉េ​រ៉ា​ចេញពី​ទឹកដី​កូរ៉េ​កុម្មុយនីស្ត​។ យោងតាម​មគ្គុទេសក៍​នៅ​ទីនោះ វា​គឺជា​ភ្លេង​ឃោសនា​កងរំពង​តាម​ព្រំដែន​រៀងរាល់ថ្ងៃ​។ មគ្គុទេសក៍​រូបនោះ​ប្រាប់ថា​ពួកគេ​ជ្រើសរើស​តែ​ឃ្លា​មួយផ្នែក​ប៉ុណ្ណោះ​មក​ច្រៀង ហើយ​ជាការ​ច្រៀង​កើត​សរសើរ​តែ​ជុង​អ៊ុន​ទៀត​។​

​    ​ហើយ​ជាក់ស្តែង​វា​មិនមែនជា​ការប៉ុនប៉ង​ដើម្បី​សម្លុត​ពួក​រត់ចោលស្រុក​ទៅ​កូរ៉េខាងត្បូង​ទេ តែ​វា​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ព័ត៌មាន​។​

​    ​ប្រទេស​កូរ៉េខាងត្បូង​បើក​សំឡេង​កងរំពង​ឮ​ខ្លាំងៗ​តាម​ព្រំដែន បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្នុង​ខែមករា​ឆ្នាំនេះ​។​

​    ​ដូច្នេះហើយ​ទើប​គីម​ជុង​អ៊ុន ចាក់​ភ្លេង​របស់ខ្លួន​ក្នុង​គោលបំណង​ដើម្បីឱ្យ​ប្រាកដថា​ទ័ព​របស់គាត់​មិនអាច​ឮ​ការឃោសនា​ពី​កូរ៉េខាងត្បូង​។​

​    ​យោងតាម​ប្រធាន​សារព័ត៌មាន Yonhap ប្រទេស​កូរ៉េខាងត្បូង​បានឱ្យដឹងថា ប្រទេស​កូរ៉េខាងជើង​បាន​ដំឡើង Speaker សំឡេង​ខ្លាំង​របស់ខ្លួន​។ គាត់​និយាយថា "​វា​គឺជា Speaker ប្រឆាំង Speaker ឃោសនា​របស់​ប្រទេស​កូរ៉េខាងត្បូង ហើយ​ទំនង​ដាក់​នៅ​គ្រប់កន្លែង ដែល Speaker កូរ៉េខាងត្បូង​បានបង្ហាញ​ខ្លួន​តាម​ព្រំដែន​"​។​

​    ​មុនពេល​ពួកគេ​ចាប់ផ្តើម​ចាក់​សំឡេង​តម្លង់​ដាក់គ្នា​ទៅវិញទៅមក​ឡើងវិញ​នៅ​ដើមឆ្នាំ​នេះ ការបើក Speaker តាម​ព្រំដែន​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ស្ងាត់​អស់​រយៈពេល ១១ ឆ្នាំ​មកហើយ​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...