បុរស​ម្នាក់បាត់បង់ជីវិតភ្លាមៗក្រោយ​ជិះ​ម៉ូតូ​​បុក​គ្រូបង្រៀន​ ២​ នាក់រងរបួសធ្ងន់ស្រាល

    ស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៦​ ម្សិលមិញ​នេះ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៣១៧ ស្ថិតនៅ​ក្នុងភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

    ប្រភព​ឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរសរងគ្រោះ ដែល​បាន​ស្លាប់​នោះបាន​ជិះ​ម៉ូតូ ១​ គ្រឿង ម៉ាកវ៉េវ​អេស ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-7324 បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​មក​ខាងឆ្វេង​ដៃ ជ្រុល​បុក​ម៉ូតូ ១ ​គ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៦ ​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1I-4994 បើកបរ​ដោយ​ឈ្មោះ សៅ សុ​ភ័​ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ ត្រពាំង​គ្រួស ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​ពាក់មួក​សុ​វត្តិភាព​) មាន​ឌុប​គ្នា​ឈ្មោះ គង់ សា​រ៉េ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅ​ភូមិ​អណ្តូង​ក្រសាំង ឃុំ​កំពង់​ចក ស្រុក​រំដួល រងរបួស​ស្រាល (​ពាក់មួក​សុ​វត្តិភាព​ជា​អ្នករួមដំណើរ​) ទិសដៅ​ពី​ជើង​ទៅ​ត្បូង៕​

Untitled 1
adverise with khmeread
Loading ad ...