ក្រុមហ៊ុន​សាម​សុង​រៀបចំ​យុទ្ធនាការ​មួកសុវត្ថិភាព​នៃ​សកម្មភាព​សង្គម​ក្នុងប្រទេស​កម្ពុជា​

    ​ដោយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Samsung “Love & Care”  ក្រុមហ៊ុន​សាម​សុង​ក៏​នៅ​បន្ត​ជម្រុញ​ឲ្យ​មានការ​ផ្តួចផ្តើម​សម្រាប់​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​ការបង្កើត​យុទ្ធនាការ​មួកសុវត្ថិភាព​នៃ​សកម្មភាព​សង្គម​ក្នុងប្រទេស​កម្ពុជា សាម​សុង​បាន​យល់ឃើញថា​ច្បាប់​ចរាចរណ៍​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ប្រទេស ក្នុងការ​ធ្វើឱ្យមាន​ភាព​ងាយស្រួល​សម្រាប់​អ្នកបើកបរ​យាន្ត​ជំនិះ និង​ទោច​ក្រ​យាន្ត​យន្ត ក៏ដូចជា​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងៗ​ទៀត​ដើម្បី​អនុវត្ត​ការធ្វើ ដំណើរ​ជាប្រចាំ​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​សុវត្ថិភាព​។​

    យុទ្ធនាការ​មួកសុវត្ថិភាព​នៃ​សកម្មភាព​សង្គម​របស់​សាម​សុង​សម្រាប់​សិស្សានុសិស្ស ដែល​ស្ថិតក្រោម​កម្មវិធី Samsung “Love & Care” បានធ្វើ​ទ្បើង​កាលពី​ថ្ងៃទី​12  ខែធ្នូ ឆ្នាំ​2016 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯក ឧ​ត្ត​ម ប៊ូ ជុំ​សេរី អនុ​រដ្ឋា​លេខា​នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា រួមទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ប្រមាណ​ជាង 1000 នាក់​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន​។ 

    ​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន​ដើម្បី​សម្ភោ​ធ​យុទ្ធនាការ​មួក​សុវត្ថិ​នៃ​សកម្មភាព​សង្គម​របស់​សាម​សុង​។ យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់ Samsung “Love & Care” ដើម្បី​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​សហគមន៍​របស់​យើង​ដូចជា​កម្មវិធី​ស្ម័គ្រចិត្ត​របស់​បុគ្គលិក​សា​ម​សុង កម្មវិធី​បរិច្ចាគ​សៀវភៅ​សាម​សុង កម្មវិធី​បរិច្ចាគ​ឈាម​របស់​បុគ្គលិក​សាម​សុ​ង កម្មវិធី​បរិច្ចាគ​ផលិតផល​សាម​សុង គំរោង​បរិច្ចាគ​ដល់​មូលនិធិ​អភិរក្ស​អង្គរវត្ត និង​មាន​កម្មវិធី​ជាច្រើន​ទៀត​។ 

    ​លោក​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​ប្រចាំ​កម្ពុជា​ក៏បាន​ផ្ញើ​សារ​ជូន សិស្សានុសិស្ស  អោយ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ​នៅពេលដែល​បើកបរ​ម៉ូតូ ឬ​ជិះ​កង់ ដើម្បី​ទទួលបាន​សុវត្ថិភាព​ផ្ទាល់ខ្លួន ដើម្បី​គ្រួសារ និង​ដើម្បី​សង្គម​កម្ពុជា​។​


    ​ឯកឧត្តម ប៊ូ ជុំ​សេរី  ដែលជា​អនុ​រដ្ឋា​លេខា​នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី យុទ្ធនាការ​មួកសុវត្ថិភាព​នៃ​សកម្មភាព​សង្គម​របស់​សាម​សុង​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​តែងតែ​ជួយ​ដល់​សហគមន៍​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​នាំយក​ការផ្លាស់ប្តូរ​វិជ្ជមាន​ជូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។​»

    ​ក្នុងអំឡុងពេល​រៀបចំ​យុទ្ធនាការ​នេះ ច្បាប់​ចរាចរណ៍​មូលដ្ឋាន​ត្រូវបាន​បង្រៀន​ដោយ​គ្រូ​ដែលមាន​បទពិសោធន៍ និង​មាន​វិជ្ជាជីវៈ​ខ្ពស់​ពី​មន្ទី​អប់រំ​យុវជន​និង​កីឡា រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ​សុវត្ថិភាព​នៃ​ការប្រើប្រាស់​មួកសុវត្ថិភាព​។

    មិន​តែ​ប៉ុ​ណ្នោះ មួកសុវត្ថិភាព​ចំនួន 1000 ត្រូវបាន​ផ្តល់ទៅឱ្យ​សិស្សានុសិស្ស​ដែល​ប្រើប្រាស់​មធ្យោបាយ​ដោយ​ជិះ​ម៉ូតូ​និង​កង់ ក្នុង​គោលបំណង​ដើម្បីអោយ​ពួកគេ​អាច​ពាក់​វា​ដើម្បី​ការ​ពារ​ខ្លួន​ពី គ្រោះថ្នាក់​ចរាចរណ៍ ឬ​រងរបួស​។​គោលបំណង​សំខាន់ៗ​របស់​យុទ្ធនាការ​មួកសុវត្ថិភាព​នៃ​សកម្មភាព​សង្គម​របស់​សាម​សុង គឺ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ដើម្បី​លើកកម្ពស់​ការយល់ដឹង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​និង​ផល​វិជ្ជមាន​ចំពោះ​សេដ្ឋកិច្ចសង្គម បង្កើន​ការយល់ដឹង និង​ការការពារ​តាមរយៈ​ការពាក់​មួកសុវត្ថិភាព​សម្រាប់​អ្នកជិះ​ម៉ូតូ​និង កង់ និង​ការបញ្ជូនសារ​ដ៏​ល្អ​តៗ​គ្នា​តាមរយៈ​សិស្សានុសិស្ស​។​

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​    គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ news.samsung.com/global

adverise with khmeread

អ្នកនឹងចូលចិត្ត