ស្រវឹង​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ក្រឡាប់​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ស្រុក​ថ្មគោល​

    បាត់ដំបង ៖ បុរសម្នាក់បើកបរ​រថយន្ត​ ១​ គ្រឿង​ក្នុងស្ថានភាព​ស្រវឹង ​បាន​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បណ្តាលឱ្យ​ក្រឡាប់​ស្លាប់​ម្នាក់ ​និង​របួសស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១២​ ខែធ្នូ ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវលំ អាង​មា​ឈិ​ត ទៅ​កំពីងពួយ ស្ថិតក្នុង​ក្រុមទី២០ ភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​។​

    ប៉ូលិស​ស្រុក​ថ្មគោល​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៦​ និង៤០​នាទី ល្ងាច​ថ្ងៃទី១២ ​ខែធ្នូ​ ២០១៦ តាម​បណ្តោយ​ផ្លូវលំ អាង​មា​ឈិ​ត ទៅ​កំពីងពួយ ស្ថិតក្នុង​ក្រុមទី២០ ភូមិ​គ្រួស ឃុំជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង មានរថយន្ត​ម៉ាក កាមរី សេរី ឆ្នាំ​៩៥ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បាត់ដំបង 2A-1196  អ្នកបើកបរ ឈ្មោះ រឿ​ម  បូរ៉ា  ភេទប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ អង្គ សង្កាត់​អូរ​ចារ ក្រុង ខេត្ត បាត់ដំបង (​ជា​អ្នកបើកបរ​រងរបួស​ស្រាល)​ និង​អ្នករួមដំណើរ ឈ្មោះ សូរ សុគន្ធ ភេទប្រុស អាយុ៦០ឆ្នាំ មាន​ទីលំនៅ ភូមិ ឃុំ ជាមួយគ្នា (​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង)។​

    ប៉ូលិស​បន្តថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​នេះ​គឺ​បណ្តាល​មកពី​រថយន្ត​បើកបរ​ពី​ទិស​ខាងលិច​ឆ្ពោះ ទៅ​ទិសខាងកើត ពេល​បើកបរ​ដល់​ចំណុច​ខាងលើ បានរេ​ចង្កូតធ្លាក់​ទៅក្នុង​ប្រឡាយ​បណ្តាលឱ្យ​ក្រឡាប់​រថយន្ត​ស្លាប់​មនុស្ស​ម្នាក់ និង​របួស​ម្នាក់​។​ ​រថយន្ត​ក្រឡាប់​នោះ គឺ​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ទើប​បណ្តាលឱ្យ​គ្រោះថ្នាក់​ដូច្នេះ​។​

    បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​សាច់ញាតិ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី។ ​ចំណែក​រថយន្ត​ត្រូវបាន​អូស​យកទៅ​រក្សារ​ទុក នៅ​អធិការដ្ឋាន​ស្រុក​ថ្មគោល​បណ្តោះអាសន្ន​៕

Untitled 1 adverise with khmeread