រន្ធត់ណាស់!!! បុរស​ម្នាក់​ចូល​យក​ធ្បូ​ង ស្រាប់តែបាក់​ធ្យូង​ក្នុង​ឡ​សង្កត់​ឆេះ​សល់​តែ​ឆ្អឹ​ង​

    កោះកុង ៖ បុរស​ម្នាក់​បាន​ចូល​យក​ធ្យូង​ក្នុង​ឡ ដែលមាន​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​បាន​បណ្តាលឱ្យ​បាក់​ធ្យូង​ក្នុង​ឡ សង្កត់​ឆេះ​ស្លាប់​នៅសល់តែ​ឆ្អឹង​​ក្នុង​ឡ​តែម្តង។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅ​ថ្ងៃទី​១២ ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់​នៅ​ចំណុច​ជើងភ្នំ​ខាងកើត​ជាប់​របង​តំបន់​សេដ្ឋកិច្ច​ពិសេស ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ លី សារឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​មុខរបរ​ធ្វើ​ចម្ការ​មាន​ទីលំនៅ​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌលសីមា​ បាន​ចូល​យក​ធ្យូង​ក្នុង​ឡ ដែលមាន​ភ្លើង​កំពុង​ឆេះ​បណ្តាលឱ្យ​បាក់​ធ្យូង​ក្នុង​ឡ សង្កត់​ឆេះ​ស្លាប់​នៅសល់តែ​ឆ្អឹង (​ឆេះ​សុះ) ​ក្នុង​ឡ​តែម្តង។​

    ក្រោយពី​កម្លាំង​ប៉ូលិស​ធ្វើការ​ពិនិត្យ​រួចរាល់ បានប្រគល់​ឆ្អឹង​សព ជូន​ភរិយា​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Untitled 1
adverise with khmeread
Loading ad ...