រថយន្ត ​FUSO ​បើក​បុក​ម៉ូតូ​ស្លាប់​មន្ត្រី​យោធា​ម្នា​ក់នៅ​ស្រែអំបិល​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅវេលា​ម៉ោង៦​ និង​៤០នាទី​យ​បើ​នៅ​ចំណុច​ភូមិ​វាលជើង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នាក់​ស្លាប់​នៅនឹងកន្លែង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត បុក​ម៉ូតូ​គឺ​រថយន្ត​ម៉ាក FUSO ពណ៌​បៃតង សណ្តោងរ៉ឺ​ម៉ក​ពាក់​ស្លាក​ភ្នុំពេញ 3C-0554 ម្ចាស់​រត់គេចខ្លួន​បាត់ បានធ្វើ​ដំណើ​ពីកើត​មក​លិច។​

    លុះ​ធ្វើ​ដំណើ​ដល់​ចំណុច​ខាង​លើ​ក៏បាន​បុក​ម៉ូតូ​ម៉ាក វេ​វ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ មិ ប៊ិ​ឡា ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជា​យោធា​ស្រុកស្រែ​អំបិល​ស្លាប់​នៅនឹងកន្លែង​តែម្តង។​

    ចំណែក រថយន្ត​បាន​បុក​ម៉ូតូ​ជាប់​កាង​រថយន្ត អូស​រហូតមក​ធ្លាក់​សាកសព និង​ម៉ូតូ​នៅមុខ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ហើ​យ​រថយន្ត​បានបើក​ចត​ចោល នៅ​ផ្លូវ​ចូល​ផែ​ថ្មី ក្បែរ​រង្វង់​មូល​។​

    គ្រោះថ្នាក់​នេះ បណ្តាលឱ្យ​ខូចខាត​ម៉ូតូ ១ គ្រឿង ចំពោះ​រថយន្ត និង​ម៉ូតូ កម្លាំង​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ដោះស្រាយ,​ រីឯ​សព​ប្រគល់ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Untitled 1
adverise with khmeread