ស្គាល់​អត្តសញ្ញាណ​ស​ពបុ​រស​ជនជាតិ​កូរ៉េ​ដែល​អណ្តែត​ទឹក​ទ​ន្លេ

    ភ្នំពេញ ៖ សមត្ថកិច្ច​បាន​រកឃើញ អត្តសញាណ​សាកសព​អណ្តែត​ទឹកទន្លេ​កាលពី​ថ្ងៃទី​១២​ ​ធ្នូ ​២០១៦ វេលា​ម៉ោង​១០​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​១៣​ ធ្នូ ​២០១៦ ​វេលា​ម៉ោង​៩​ព្រឹក​នេះ​ឈ្មោះ ទេព គីម​សាន្ត ​ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​២០​ផ្លូវ​BC បូរី​មង្គល​ភ្នំពេញ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ ជា​ប្រពន្ធ​ជនរងគ្រោះ រួមជាមួយ​លោក ណា ហុង​ឃ្យូ កុងស៊ុល ​(មន្ត្រី​ពង្រឹង​ផ្នែក​ច្បាប់របស់​ស្ថានទូត​​សាធារណៈរដ្ឋ​កូរ៉េខាងត្បូង)។​

    លោក ណា ហុង​ឃ្យូ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ឈ្មោះ លី ឃ្យូ​សុង ​ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង មុខរបរ​នៅផ្ទះ បាន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​០៥ ​ធ្នូ ​២០១៦ និង​បាន​បាត់​ខ្លួន​រហូត។​

    ករណីនេះ​កម្លាំង​សមត្ថកិច្ច​បានប្រគល់​ សព​ជូន​គ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ៕

adverise with khmeread