samsung-banner
adverise with khmeread

ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឆ្នោត​ជិត ២០០ លាន​ដុល្លារ​បាន​ទិញ​ផ្ទះមួយ​ខ្នង​ជូន​ម្តាយ​ម្នាក់​ដែល​រៃអង្គាស​លុយ​ជួយ​កូនប្រុស​ពិកា​អាយុ​៤​ឆ្នាំ​របស់គាត់​

3b4c08c600000578 4024216 image a 1 1481534625577

    ​ស្ត្រី​ម្នាក់​ដែល​ឈ្នះឆ្នោត ១៤៨ លាន​ផោន (១៨៨ លាន​ដុល្លារ​) បាន​ទិញ​ផ្ទះ​ជាពិសេស​មួយ​សម្រាប់​ម្ដាយ​របស់​ក្មេងប្រុស​ពិការ​ធ្ងន់ធ្ងរ​ម្នាក់​ក្នុង​ទីក្រុង​កំណើត​របស់​នាង​។​

​    ​Gillian Bayford និង​អតីត​ប្ដី​របស់​នាង Andrian គឺជា​អ្នកឈ្នះ​រង្វាន់​ធំ​បំផុត​មិន​ធ្លាប់មាន​របស់​ក្រុមហ៊ុន​ឆ្នោត EuroMillions បន្ទាប់ពី​តាម​ប្រមាញ់​រង្វាន់​ធំ​តាំងពី​ឆ្នាំ ២០១២ មក​។​

​    ​បន្ទាប់ពី​ឮថា លោកស្រី McMillan ជា​ម្ដាយ​ម្នាក់​បើកហាង​សប្បុរសធម៌​មួយ​ក្នុង​ទីក្រុង Carnoustie ត្រូវការ​ផ្ទះមួយ​សម្រាប់​លោកស្រី​និង​កូន​របស់គាត់ Blake នាង Bayford ក៏បាន​ចូលមក​ជួយ​គ្រួសារ​នោះ​តែម្តង​។​

​    ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​របស់ Bayford បាន​ទិញ​ផ្ទះមួយ​ដែល​នៅ​ជិត​ហាង​របស់ McMillan ហើយ​អ្នកឈ្នះឆ្នោត​រង្វាន់​ធំ​រូបនេះ​បាន​ចំណាយ​ប្រាក់​ដើម្បីឱ្យ​កូន​របស់ McMillan បាន​នៅក្បែរ​គាត់​ទៀតផង​។​

​    ​Blake បានកើត​ជំងឺសរសៃប្រសាទ​ដ៏​កម្រ​មួយ​ហៅថា MECP2 Duplication Syndrome ដែល​មិនអាច​ដើរ​បាន មិនអាច​និយាយ​សូម្បី​តែមួយ​ម៉ាត់ និង​ត្រូវ​ការថែទាំ​រយៈពេល ២៤ ម៉ោង​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់