ទំនងជា​ងងុយដេក​បើក​លឿន​មិន​ប្រ​យ័​ត្នទៅបុក​ទ្រូងផ្លូវ​ហើយ​ទៅបុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​១​ដើម​​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៍​បើ​លឿន​ជ្រុល​ចង្កូត​ឡើងលើ​ខឿន​ក​ណ្កា​ល​ទ្រូងផ្លូវ​ទៅបុក​បង្គោល​ភើ្ល​ង​បាក់​អស់​មួយ​ដើម​ទៅមុខ​លេង​រួច​កាលពី​វេលា​ម៉ោង​១០​​ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៣ ​ខែធ្នូ ឆ្នាំ២០១៦​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទុល​មុខ​នឹង​បេ​អឹម​ក្រុង​នៅក្នុង​ភូមិ​ដំណាក់​ធំ​៥ ​សង្កាត់​ស្ទឹងមានជ័យ ​ខ​ណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​។​

    តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស មាន​ស្លាក​លេខ​ព្រះសីហនុ ​៣A-២០៧៦​ ដោយ​ធ្វើដំណើរ​ពី​លិចទៅ​កើត​បើក​ក្នុង​ល្បឿន​លឿន​។​

    ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​បានឃើញ​រេ​ចង្កូត​ទំនង​ដូចជា​ងងុយដេក​ ហើយ​បាន​បើក​មក​ឡើង​ខឿន​ពុះ​ទ្រូងផ្លូវ​និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​មួយ​ដើម​ទៅមុខ​លែងរួច​។​

    ប្រភព ដដែល​បាន​បន្តទៀតថា នៅពេលដែល​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៍​ ដែល​បាន​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បង្ក​រួចហើយ​ក៏បាន​ចុះ​ពីលើ​រថយន្ត​បាន​រត់គេចខ្លួន​បាន​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

    ក្រោយ ពី​មាន​ហេតុ​កាណ៍​នេះ​កើតឡើង​រួច​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​បាន​ចុះមក​វាស់វែង​ ហើយ​បានប្រគល់​ឱ្យទៅ​ខាង​ចរាចរណ៍​ក្រុងភ្នំពេញ​យកទៅ​រក្សាទុក​ដើម្បីឱ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ច្បាប់៕

 

Unnamed %281%29
adverise with khmeread
Loading ad ...