adverise with khmeread 44444

យកគ្រាប់បែកច្នៃបោកយកត្រីក្នុងសមុទ្រស្លាប់២នាក់

     ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​គ្រាប់បែក​ច្នៃ​បោក​យក​ត្រី​ក្នុង​សមុទ្រ​បណ្តាល​ឲ្យមនុស្ស​២​នាក់​ស្លាប់ ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​បាន​សហការ​ជាមួយ កម្លាំង​ប៉ូលិស​អធិការ​ក្រុង​ធ្វើការ​ស្រាវជ្រាវ ចាប់បាន​ជនសង្ស័យ​ម្នាក់​ពីបទពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​កែច្នៃ​បោក​យក​ត្រី​នៅ​សមុទ្រ​ចន្លោះ​កោះព្រីង និង​កោះដែកគោល បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ កាលពី​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦​ម៉ោង​៨​និង​៣០​នាទី ។​


   ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ប៉ែត លាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នេសាទ ស្នាក់នៅ​ផ្ទះជួល ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ។​វត្ថុតាង​ចាប់យក​បាន ទូក​យន្ត​ម៉ាក​គោយន្តកន្ទុយ​វែង​១​គ្រឿង ។​

     រីឯ​ម្ចាស់​ទូក​ឈ្មោះ លិ​ន ចំរើន ហៅ​ផុ​ក អាយុ​៣៦​ឆ្នាំ មុខរបរ​នេសាទ បាន​រត់គេចខ្លួន​បាត់​ហើយ​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី បញ្ជូនទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់