samsung-banner
adverise with khmeread

ម៉ូតូ​និង​ម៉ូតូ​បើក​បុក​គ្នា​របួសធ្ងន់​ម្នាក់​...​ភាគី​ម្ខាង​បើក​រត់​បាត់​

Unnamed %283%29

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​នា​ថ្ងៃទី​១២ ​ខែធ្នូ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ និង​២០​នាទី យប់​ត្រង់ចំណុច ផ្លូវ​លេខ​២១A កែង​១០៦ ​ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​ហើយ​ភាគី​ម្ខាង​បាន​បើក​ម៉ូតូ​រត់​បាត់។​

    ប៉ូល​ស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​ (បើ​ក​រត់​បាត់​)​ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​មកដល់​ចំណុច​ខាងលើ​បានបើ​កជែង​ម៉ូតូ​១​គ្រឿង​ម៉ាក ​Honda Zoomer ​ពណ៌​ស​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1V-0508 (​គ្មាន​កញ្ចក់​មើល​ក្រោយ​ និង​មិន​ពាក់មួក​សុវត្ថិភាព​) អ្នកបើកបរ​ឈ្មោះ​ ហាន មករា​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ ​មាន​ទីលំនៅ​ភូមិប​ត្តា​ជី​១​ សង្កាត់​ព្រែក​ហូរ​។​

    ជនរងគ្រោះ បាន​បើ​កបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នាជាមួយម៉ូតូបង្ក ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ ​Zommer ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​របស់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​ រីឯ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​។ សម្ភារៈ​ខូចខាត​ម៉ូតូ​១​គ្រឿង (​ស្រាល​)៕

adverise with khmeread

មតិយោបល់