ម៉ូតូ ​និង​ម៉ូតូ​បើក​បុក​គ្នា​របួសធ្ងន់ ​៥ ​នាក់​នៅ​តាខ្មៅ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នា​ថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៣០​នាទី អា​ធ្រា​ត្រ​ត្រង់ចំណុច​ខាងមុខ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ លើផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ បណ្តាលឱ្យ​ភាគី​ទាំង ​២​ របួស​ ៥​ នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ ម៉ាក CITY100 កូរ៉េ ពណ៌​ប្រផេះ​ ពាក់​ស្លាកលេខ កណ្តាល ​1H- 6760 (​មាន​កញ្ចក់​និង​ពាក់មួក​សុវត្ថិភាព​) ​អ្នកបើកបរ​ឈ្មោះ ឆឹង សុខុម ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ព្រែក​សំរោង​១​ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ (​រងរបួស​ធ្ងន់​)​ និង​មាន​អ្នករួមដំណើរ​ជាមួយ​ពីរ​នាក់​ទី​១.​ឈ្មោះ ហូ សារ៉េត ភេទ​ស្រី ​អាយុ​៣៤​ឆ្នាំ ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ​(​រងរបួស​ធ្ងន់​)​ ​ទី​២.​ឈ្មោះ សុខ គីម​ហៀ​ង ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ (​រងរបួស​ធ្ងន់​)​។​

    ម៉ូតូ​នេះ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក ​HONDA DREAM 125 ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ​កណ្តាល​1O-2388 (​មាន​កញ្ចក់ និង​ពាក់មួក​សុវត្ថិភាព​) ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្ត​ស​ញ្ញណ​ភេទ​ប្រុស (​រងរបួស​ធ្ងន់​) ​និង​មាន​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ អុល អឿន ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ​ស្រុក​ស្អាង (​រងរបួស​ធ្ងន់​) អ្នករងរបួស​ទាំងអស់​ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​

    ចំណែក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

Unnamed %282%29
adverise with khmeread