samsung-banner
adverise with khmeread

ចូលទៅ​ទិញ​ស្បែកជើង​ម្នាក់​តថ្លៃ​ ម្នាក់​លួច ម្ចាស់ស្បែកជើង​ឃើញទាន់នាំគ្នារត់...បែរជាប្រទះជួបប៉េអឹម (​មាន​វីដេអូ​)

Unnamed %281%29

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​​ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ក្រោយធ្វើ​សកម្មភាព​លួច​ស្បែកជើង​អ្នកលក់​តាមផ្លូវ​នៅមុខ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ក្រុងភ្នំពេញ ហើយ​មាន​បេ​អឹម​២​នាក់​បាន​ដេញតាម​ ​ក៏ត្រូវ​ជនសង្ស័យ​កាប់ចំ​កែងដៃ​របួសធ្ងន់ម្នាក់​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ ​និង​១០​នាទី​រសៀល​ថ្ងៃទី​១៣ ​ខែធ្នូ ឆ្នាំ២០១៦ ​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុងភូមិ​ដំណាក់​ធំ​៥ ​សង្កាត់​ស្ទឹងមានជ័យ ​ខ​ណ្ដ​មានជ័យ​ រាជធានី​ភ្នំពេញ​។​

    តាម​ប្រភពពីរ​អ្នកលក់​ស្បែកជើង​បានឱ្យដឹងថា មុនពេល​កើតហេតុ​ដោយ​ឃើញ​មាន​ក្រុម​ក្មេង​២​នាក់​ជិះ​កង់​បាន​មករក​ទិញ​ស្បែកជើង​ហើយ​ពេលនោះ​មាន​គ្នា​វា​ម្នាក់​បានធ្វើ​សកម្មភាព​លួច​ស្បែកជើង​ដាក់ចូល​ក្នុង​អាវ​។​

    ពេលនោះ​រូបគាត់​បាន​សួរនាំ ហើយ​ក៏​ពួកវា​បាននាំគ្នា​ឡើង​ជិះ​កង់​រត់គេចខ្លួន​។ ​គាត់​ក៏បាន​ស្រែកប្រាប់​ប្អូន​របស់គាត់​ ​ជិះ​ម៉ូតូ​ដេញតាម​រហូតមកដល់​ផ្លូវ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ដោយ​ស្រែក​ឱ្យ​វា​ឈប់​តែ​វា​មិន​ឈប់​ ស្រាប់​តែ​បក្ខ​ពួកវា​ដែរអង្គុយ​នៅ​ខាងក្រោយ​បាន​ទាញ​កាំបិតប៉័ង​តោ​ចេញពី​ក្នុង​អាវ​កាប់​មកលើ​ខ្លួន​ដោយ​ខ្លួន​ភ័យ​មិន​ហ៊ាន​ដេញតាម​ទៀត​ទេ​។​

    ក្រោយ ពេលនោះ​ក៏មាន​ម​ន្រី្ត​កង​រាជ​អ​វុ​ហត្ថ​ក្រុងភ្នំពេញ​២​នាក់​បានឮ​ប្រជាពលរដ្ឋ​ស្រែ​ថា​ចោរៗ​ក៏បាន​ដេញតាម​សួរនាំ​ក៏ត្រូវ​បាន​ជនសង្ស័យ​ដែល​ជិះ​កង់​រត់​មិនបាន​ឈប់​បាន​ដក​កាំបិត​ប៉័ង​តោ​កា​ប់មកលើ​មន្ត្រី​បេ​អឹម​នោះ​ ដោយ​ខ្លួន​គេច​មិន​ផុត​ក៏​ចំ​ដៃ​ខាង​ធ្វេ​ង​រងរបួស​ធ្ងន់​ដេរ​ជាច្រើន​ថ្នេរ។​

    មន្ត្រីបេ​អឹម​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ធី អាយុ​ប្រហែល​៤០​ឆ្នាំ មានមុខ​ងារ​ជាម​ន្ត្រី​កង​រាជ​អ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​។​

    ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ឃាត់ខ្លួន​បានម្នាក់​ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​ត្រូវបាន​ខាង​បេ​អឹម​ខ​ណ្ឌ​មានជ័យ​ បាន​បញ្ជូនទៅ​កង​រាជ​អ​វុ​ហត្ថ​រា​ធានី​ភ្នំពេញ​ដើម្បី​សាកសួរ ហើយ​មន្ត្រី​ប៉េអឹម​មិនទាន់​បញ្ជាក់​ឈ្មោះ​នៅឡើយ៕​

 

adverise with khmeread

មតិយោបល់