អូ​បា​ម៉ា​លាតត្រដាង​ថា បានឱ្យ​ដំបូន្មាន "​យ៉ាង​ចាស់ដៃ​" ដល់​ត្រាំ នៅ​ថ្ងៃ​ជួបគ្នា​នៅ​វិមាន​ពងក្រពើ​

    ​ជាមួយ​បទពិសោធន៍​ន​យោ​បា​យតិ​ច​តួច លោក​ត្រាំ​ពិតជា​ត្រូវការ​ដំបូន្មាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន មុនពេល​លោក​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ២០១៧​។ 

​    ​តើ​មាន​នរណា​ទៀត​ដែល​ល្អ​សម្រាប់​ការងារ​ផ្តល់​ដំបូន្មាន​ជាង លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ទៀត​នោះ ដែល​លោក​បានផ្តល់​ដំបូន្មាន​ឱ្យ​ត្រាំ តាំង​ពីថ្ងៃ​ជាប់ឆ្នោត​មក​ម្ល៉េះ​។ 

​    ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​លោក Trevor Noah នៅ​សេត​វិមាន លោក​អូ​បា​ម៉ា បាន​លាតត្រដាង​នូវ​សម្តី "​ធ្ងន់ៗ​" មួយចំនួន​ដាក់​លោក​ដូ​ណា​ល់ ត្រាំ អំឡុង​ការផ្តល់​ប្រឹក្សា​របស់លោក​ទៅ​ត្រាំ​។ 

​    ​បម្រែបម្រួល​អាកាសធាតុ​គឺជា​បញ្ហា​ធំ ដែល​ពាំ​នាំមក​ពិភាក្សា​ដោយ​លោក Noah ដែល​ចង្អុល​បង្ហាញថា ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ត្រាំ ហាក់​មាន​ទស្សនៈ​ផ្ទុយ​ទាំងស្រុង​ពី​លោក​អូ​បា​ម៉ា លើ​ប្រធានបទ​នេះ​។ 

​    ​ថ្លែង​នៅ​កម្មវិធី The Daily Show លោក​អូ​បា​ម៉ា​បាន​និយាយ​យ៉ាង​ដូច្នេះ​៖ 
​    ​"​ខ្ញុំ​បាន​និយាយ​គ្នា​យ៉ាងច្រើន​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត ក្នុងនោះ​ខ្ញុំ​បាន​និយាយ​យ៉ាង​ដូច្នេះ​ទៅ​គាត់​៖ នែ៎​លោក តើ​លោក​អាច​រកឃើញ​វិធីសាស្ត្រ​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែរ​ទេ​។ ខ្ញុំ​មិន​ធ្វើ​ពុត​ជា​មនុស្ស​ប្រក​ដោយ​គតិបណ្ឌិត​ស្អី​ទេ ប៉ុន្តែ​អ្វីដែល​លោក​មិនអាច​ធ្វើបាន​គឺ​ធ្វើ​ពុត​ថា បញ្ហា​មិនមែនជា​បញ្ហា​"​។​

​    ​លោក​ត្រាំ​បាន​និយាយ​យ៉ាង​ឱឡារិក​ថា បម្រែបម្រួល​អាកាសធាតុ​ជា​ពាក្យ​ចេញពី​មាត់​របស់​ចិន ដែលជា​ល្បិច​ដើម្បី​ធ្វើឱ្យ​វិស័យ​ផលិតកម្ម​របស់​អាមេរិក​មិនអាច​ប្រកួត​ឈ្នះ​ចិន ប៉ុន្តែ​លោក​អូ​បា​ម៉ា​បាន​ប្រញាប់​ចេញមក​ប្រាប់​លោក​ត្រាំ​កុំឱ្យ​បដិសេធ​ការពិត​អំពី​បម្រែបម្រួល​អាកាសធាតុ​។ 

​    ​លោក​អូ​បា​ម៉ា​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការមិន​អើពើ​នឹង​បញ្ហា​បរិស្ថាន និង​បាន​ប្រើប្រាស់​ការ​ជន់​លិច​ទីលាន​វាយ​កូន​ហ្គោល​របស់លោក​ត្រាំ​ជា​ឧទាហរណ៍​នៃ​ផលប៉ះពាល់​ដោយផ្ទាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​មកលើ​រូបលោក​ត្រាំ​។ 

​    ​លោក​អូ​បា​ម៉ា​និយាយថា "​ការពិត​នៅតែ​ជាការ​ពិត​" គឺជា​ចំណុច​សំខាន់បំផុត​នៃ​ដំបូន្មាន​របស់លោក​ចំពោះ​ត្រាំ​។ 

​    ​លោក​អូ​បា​ម៉ា​បាន​និយាយ​ទៅ​ត្រាំ​ថា "​ដូច្នេះ ប្រសិនបើ​មហាសមុទ្រ​ឡើង​ខ្ពស់ ហើយ​ផ្លូវ​នៅ Miami មួយចំនួន​នៅ​ឆ្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីលាន​វាយ​កូន​ហ្គោល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ឯង បាន​លិច​ទឹក​ទាំង​ពាក់​កណ្តាលថ្ងៃត្រង់ ហើយ​ទឹកប្រៃ​បាន​ហូរ​ជ្រាបចូល​ក្នុង​ដី​ទៀត​នោះ គឺ​ច្បាស់​ជា​ត្រូវ​រក​ដោះស្រាយ​ជាមួយ​មធ្យោបាយ​មួយ​ឬ​ពីរ​បី​ផ្លូវ​ជាមិនខាន​"​។ 

​    ​"​ពួកលោក​ប្រហែល​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​អំពី​បម្រែបម្រួល​អាកាសធាតុ ប៉ុន្តែ​បម្រែបម្រួល​អាកាសធាតុ​នៅតែ​ជា​បម្រែបម្រួល​អាកាសធាតុ​។ ការពិត​នៅតែ​ជាការ​ពិត​"៕ 

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...