samsung-banner
adverise with khmeread

ចេះ​រក​នឹកឃើញ​! សម័យ​សង្គ្រាមលោកលើកទី​ពីរ​គេ​ប្រើ​វិធីសាស្ត្រ​ដាំ​ធ្មេញ​នាគ​ដើម្បី​បង្អាក់ដំណើរ​រុលចូល​របស់​រថក្រោះ​

1

    ​ការវិវឌ្ឍ​ន៍​នៃ​រថក្រោះ​គួរឱ្យ​ទុកចិត្ត​ល្បឿន​លឿនៗ​បាន​នាំឱ្យ​មានគំនិត​ជាច្រើន​គិត​ទៅដល់​អំពី​របៀប​ពន្យឺត​ឬ​បញ្ឈប់​ដំណើរ​របស់​រថក្រោះ​។ 

​    ​គំនិត​មួយ​ក្នុងចំណោម​គំនិត​ទាំងនោះ​គឺ​ត្រូវបង្កើត​ឧបសគ្គ​ដើម្បី​កុំឱ្យ​រថក្រោះ​ចល័ត​ទី​បាន ដោយ​ដាំ​បង្គោល​ស្រួចៗ​ចេញពី​ដី​។ អន្ទាក់​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ដំបូង​អំឡុង​សង្គ្រាមលោកលើកទីពីរ ជាពិសេស​នៅ​ទ្វីបអឺរ៉ុប និង​ត្រូវបាន​ហៅថា "​ធ្មេញ​នាគ​"​។ 

​    ​បង្គោល​ថ្ម​ស្រួចៗ​ទាំងនោះ​មាន​រាង​ស្រដៀង​ពីរ៉ាមីត ដែល​ដាំ​ជា​រាង​ចតុកោណកែង​ជា​ជួរៗ​ដ៏​វែង ហើយ​គំនិត​នេះ​នឹកឃើញ​ឡើង​គឺ​ដើម្បី​ពន្យឺតដំណើរ​របស់​រថ​ក្រោះ និង​បង្វែរ​រថក្រោះ​ឱ្យ​ចូលទៅ​តំបន់​ប្រល័យ ជាទី​ដែល​រថក្រោះ​ទាំងនោះ​នឹងត្រូវ​បាញ់​កម្ទេច​ដោយ​អាវុធ​ប្រឆាំង​រថក្រោះ​។ 

​    ​គំនិត​នេះ​កើតចេញ​ដំបូង​ពី​ជនជាតិ​អាល្លឺម៉ង់ ហើយ​បន្ទាប់មក​បាន​រាលដាល​ដល់​បារាំង និង​អង់គ្លេស​។ 

​    ​បារាំង និង​អង់គ្លេស​បាន​ប្រើប្រាស់​ល្បិច​នេះ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​អាល្លឺម៉ង់​នៅ​តំបន់​ខ្សែត្រៀម Maginot អំឡុង​សង្គ្រាមលោកលើកទីពីរ​៕

ប្រភព៖ឞរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់