ដំណឹង​អាក្រក់​សម្រាប់​អ្នក​ចូលចិត្ត​ស្រាស​! ការសិក្សា​ចុះផ្សាយ​ក្នុង CNN បង្ហាញថា ស្រាស​បង្ក​ជំងឺមហារីក​ស្បែក​

    ​ជាតិ​អាល់កុល​ផ្សាភ្ជាប់​ទៅនឹង​មហារីក​ជាច្រើន​ប្រភេទ ហើយ​ប្រភេទ​ជាតិ​អាល់កុល​ខ្លះ​គឺ​ខ្លាំង​ជាង​ជាតិ​អាល់កុល​ផ្សេងទៀត​។ ឥឡូវ​មានការ​សិក្សា​មួយ​បាន​បន្ថែម​ប្រភេទ​មហារីក​ថ្មី​មួយទៀត​ទៅក្នុង​បញ្ជី​ទាក់ទង​នឹង​ការផឹក​ស្រាស​។ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Brown University និយាយថា ការផឹក​ស្រាស​ក្នុង​កម្រិត​មធ្យម​គឺ​ប្រឈម​ទៅនឹង​មហារីក​ស្បែក​ខ្ពស់ ដែល​មហារីក​ស្បែ​កមាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​លើ​ពិភពលោក​។​

​    ​ការស្រាវជ្រាវ​របស់​ពួកគេ​មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ច្រើន ជាពិសេស​ការសិក្សា​នោះ​ប​ងា្ហ​ញ​ថា​ស្រាស​គឺជា​មេ​បង្កហេតុ​នៃ​ជំងឺមហារីក​ស្បែក​ធំជាងគេ​ជាង​ស្រាក្រហម ស្រា​បៀរ ឬ​ស្រា​ធម្មតា​ទៅទៀត​។ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិនដែល​ផឹក​សោះ អ្នក​ផឹក​ជាតិ​អាល់កុល​មាន​ហានិភ័យ​ខ្ពស់បំផុត​ក្នុង​ការកើត​ជំងឺមហារីក​ស្បែក បើទោះជា​ពួកគេ​មិនត្រូវ​កម្ម​រស្មី​យូ​វី​របស់​ព្រះអាទិត្យ​ក៏ដោយ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ខ្លះ​បាន​ប៉ាន់ប្រមាណ​ថា អាល់កុល​អាច​នឹងធ្វើ​ឱ្យ​យើង​ងាយ​នឹង​រលាក​កម្ដៅថ្ងៃ​បំផុត​។ នេះ​បើ​យោងតាម​លោក Eunyoung Cho សាស្ត្រាចារ្យ​ផ្នែក​ស្បែក​ម្នាក់​នៅ​សាកលវិទ្យាល័យ Brown University​។​

​    ​អ្នក​កើត​ជំងឺមហារីក​ស្បែក​ប្រមាណ ៣,៦ ភាគ​ជុំវិញ​ពិភពលោក​គឺ​បណ្ដាលមកពី​ជាតិ​អាល់កុល​។ អ្នកស្រាវជ្រាវ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា មហារីក​បំពង់​អាហារ​ក៏​បណ្ដាលមកពី​ជាតិ​អាល់កុល​ផងដែរ​៕

ប្រភព៖CNN

150820204053 melanoma explainer jimmy carter causes deaths treatment elizabeth cohen orig mss 00011808 exlarge 169 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់