មុនចូលគេង អ្នកត្រូវដាក់ខ្ទឹមបារាំង​ក្រោម​បាតជើង​! នេះជាមូលហេតុ

    ​មនុស្ស​ជាច្រើន​ស្អប់​ខ្ទឹមបារាំង​។ ការធ្វើ​ម្ហូប​ដោយ​ប្រើ​ខ្ទឹមបារាំង​នឹង​បណ្ដាលឱ្យ​អ្នក​យំ​ឥត​មូលហេតុ ហើយ​អ្នក​ប្រហែលជា​ត្រូវការ​ជីរអង្កាម​កម្ចាត់​ក្លិន បន្ទាប់ពី​បរិភោគ​វា​រួច​។​

​    ​ប៉ុន្ដែ​វា​ក៏​បន្ថែម​រសជាតិ​អាហារ​របស់​អ្នក និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដែរ​។ អ្នក​ប្រហែលជា​ឆ្ងល់​ហើយ ហេតុអ្វី​បានជា​គេ​ដាក់​ខ្ទឹមបារាំង​ក្នុង​ស្រោមជើង​ហើយ​ពាក់​វា​។​

​    ​វា​គឺជា​វិធីសាស្ត្រ​ពេទ្យ​បុរាណ​ចិន ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​ផ្ដាសាយ គ្រុន ឬ​គ្រុនផ្ដាសាយ​។  អ្នក​គ្រាន់តែ​ដាក់​ខ្ទឹមបារាំង​ក្រោម​បាតជើង​ហើយ​ពាក់​ស្រោមជើង​ទុកចោល​មួយ​យប់​ជាការ​ស្រេច​។ ក្នុង​ក្បួន​ពេទ្យ​ចិន​បាន​រកឃើញថា នៅ​បាត​ជើងមាន​ចុង​សរសៃប្រសាទ​តូចៗ​រាប់ពាន់​។ ចុង​សរសៃប្រសាទ​នេះ​គឺ​វា​ភ្ជាប់​ទៅនឹង​សរីរាង្គ​ខាងក្នុង​។ ខ្ទឹមបារាំង​មាន​សារធាតុ​បង្ការ​មេរោគ និង​បាក់តេរី ដូច្នេះហើយ​នៅពេល​អ្នក​ដាក់​ខ្ទឹមបារាំង​នៅ​បាតជើង វា​មិន​ត្រឹមតែ​កម្ចាត់​ផ្ដាសាយ​នោះទេ ថែមទាំង​កម្ចាត់​ជាតិពុល​ទៀតផង​៕

0123456
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...