មូលហេតុ ៦ យ៉ាង​ដែល​ធ្វើឱ្យ​មនុស្ស​មាន​ធ្មេញ​វៀច​

    ​អ្នកមាន​ឆ្ងល់​ដែរឬទេ​ថា ហេតុអ្វី​បាន​មាន​ធ្មេញ​វៀច​? ខណៈដែល​អ្នកមាន​ធ្មេញ​វៀច​មួយចំនួន​ភាគច្រើន​បណ្ដាលមកពី​ហ្សែ​ន ដោយឡែក​នៅមាន​កត្តា​ជាច្រើន​ទៀត​កើតឡើង​មិនមែន​ដោយសារ​ហ្សែ​ន​នោះទេ​។​

​    ​កត្តា​ទាំងនោះ​រួមមាន​៖

​    ​១. កត្តា​ហ្សែ​ន​
​    ​ប្រសិនបើ​អ្នក​ក្រុមគ្រួសារ​របស់​អ្នកមាន​អ្នក​ធ្មេញ​វៀច នោះ​អ្នកនឹង​ទទួលបាន​ហ្សែ​ន​ពី​ពួកគាត់​ដែរ​ហើយ​។​

​    ​២. ក្មេង​បៀម​ដៃ​លេង​
​    ​វា​គឺជា​កត្តា​មួយ​ដែល​កើតឡើង​ច្រើន​ក្នុងចំណោម​អ្នកមាន​ធ្មេញ​វៀច ដូច្នេះ​ប្រសិនបើ​កូន​របស់​អ្នក​បៀម​ដៃ​ត្រូវ​បញ្ចៀស​វា​ឱ្យបាន បើ​មិន​ចង់ឱ្យ​ក្មេង​មាន​ធ្មេញ​វៀច​ពេល​ធំ​ឡើង​។​

​    ​៣. ផលិតផល​អាហារ​
​    ​អាហារ​រឹងៗ និង​ស្ករ​គ្រាប់ ធ្វើឱ្យ​ធ្មេញ​ក្មេង​ខូច បាក់​និង​វៀច​។​

​    ​៤. កំណើត​មក​មិន​ប្រក្រតី​
​    ​ក្មេង​ដែល​កើតមក​មាន​លលាដ៍ក្បាល​តូច ឬ​ដៃជើង​ខ្លី នឹងមាន​ធ្មេញ​វៀច​។​

​    ​៥. មាត់​មាន​ដុំ​សាច់​
​    ​ដុំ​សាច់​របស់​មាត់​អាច​នឹង​ធ្វើឱ្យ​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​គ្នា និង​វៀច​។​

​    ​៦. ឧបទ្ទវហេតុ​
​    ​ឧបទ្ទវហេតុ​បង្ក​របួស​ថ្គាម​ក៏​បណ្ដាលឱ្យ​ដុះធ្មេញ​វៀច​ដែរ​៕

..jpg
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...