adverise with khmeread 1

ឈ្លោះពាក្យសម្តីយកដែកស្បែងវាយសំពងរបួសធ្ងន់

     ស្ទឹងត្រែង ៖ ប៉ូលិស​ក្រុង​ស្ទឹងត្រែង​បាន​ឃាត់​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦ បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ហើយ​យក​ដែក​ស្បែង​វាយ​សំពង​កញ្ចឹងក​បុរស​ម្នាក់​ជា​កម្មករ​វាយ​ថ្ម​​ដូចគ្នា​របួសធ្ងន់ ។​

    ប៉ូលិស​ក្រុង​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ឈ្មោះ សម្បត្តិ វ៉ា​យ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា ស្តី​ពីបទ​ប្រើ​​ហិង្សា​ដោយ​ចេតនា មកលើ​ជនរងគ្រោះ​ឈ្មោះ គឹម ចម្រើន ភេទ ប្រុស អាយុ​៣០​ឆ្នាំ ដោយ​វាយ​សំបង​នឹង​ឧបករណ៍​ដែក​ស្បែង​ចំ​កញ្ចឹងក​បណ្តាលឱ្យ​របួស​ធ្ងន់ធ្ងរ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ។​មូលហេតុ​ដោយមាន​វិវាទ​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ជាមួយគ្នា​រវាង​កម្មករ​និង​កម្មករ​វាយ​ថ្ម ។

   ក្នុងករណី​ខាងលើនេះ​ប៉ូលិស​កំ​ព​ងុ​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បញ្ជូន ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់