នេះ​ជា​អ្វីដែល​លោកអ្នក​គួរ​ដឹង ប្រសិនបើ​ឈឺសន្លាក់​ដៃជើង​

    ​មនុស្ស​ដែលមាន​អាយុ ៨០ តែងតែ​រលាក​សន្លាក់ឆ្អឹង​ជង្គង់ យ៉ាងណាមិញ​មនុស្ស​មាន​វ័យក្មេង​ក៏មាន​ជំងឺ​រលាក​សន្លាក់​នេះដែរ​។ ស្ថិតិ​បង្ហាញថា​ក្មេង​ប្រមាណ​ជិត ៣០ ម៉ឺន​នាក់​នៅ​អាមេរិក អាយុ​ក្រោម ១៨ ឆ្នាំមាន​ជំងឺ​រលាក​សន្លាក់​។ ដោយ​ជំងឺ​រលាក​សន្លាក់​មិន​ប្រកាន់​វ័យ វា​អាច​នឹង​ធ្វើឱ្យ​យើង​គាំង​ចលនា ឈឺ​ខ្លាំង រលាក និង​ហើម​ជាដើម​។​

​    ​ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​ស្ថានភាព​រលាក​សន្លាក់​កាន់តែ​ធ្ងន់ធ្ងរ​ទេ សូម​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​៖

​    ​១. ម៉ាញ៉េ​ស្យូ​ម​
​    ​ម៉ាញ៉េ​ស្យូ​ម​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ និង​ប្រឆាំង​រលាក​សន្លាក់ ដូច្នេះ​សូម​បរិភោគ​អាហារ​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូ​ម​មានដូចជា​គ្រាប់​ធុញ្ញ​ជាតិ សណ្ដែក និង​បន្លែ​ស្លឹក​បៃតង​។​

​    ​២. ងូតទឹក​ក្ដៅ​ឧណ្ហៗ​ពេលព្រឹក​
​    ​ងូតទឹក​ក្ដៅ​ឧ​ណ្ឌៗ​នឹង​ជួយ​បំបាត់​ឈឺសន្លាក់​ប្រសិនបើ​អ្នក​មិន​ចង់​ដើរ​បណ្ដាលឱ្យ​ឈឺចាប់ ហើយ​ការ​គេង​ជាមួយ​បន្ទះ​ក្ដៅ​ឧណ្ហៗ​ស្អំ ឬក៏​ប្រើ​ភួយ​អេឡិចត្រូនិក​ក៏មាន​ប្រសិទ្ធភាព​ដែរ​។​

​    ​៣. រមៀត​
​    ​រមៀត​មាន​សារធាតុ Curcumin ល្អ​ក្នុងការ​បំបាត់​រលា​កស​ន្លា​ក់​។ គួរតែ​ពិសា​វា​ក្នុង​របប​អាហា​របស់​អ្នក ឬក៏​ដាំ​ធ្វើជា​តែ​ពិសា​ក៏បាន​។​

​    ​៤. ប្រេង​អូ​លីវ​
​    ​ប្រេង​អូ​លីវ​មាន​អង់​ហ្ស៊ី​ម​បង្ការ​ការ​រលាក ដូច្នេះ​ពិសា​វា​ក្នុង​របប​អាហារ​របស់​អ្នក ឬក៏​យក​វា​ទៅ​ម៉ាស្សា​នៅត្រង់​កន្លែង​ឈឺ​មួយថ្ងៃ ២ ដង​។​

​    ​៥. ពិសា​ត្រី​ឱ្យបាន​ច្រើន​
​    ​ត្រី​ធូ​ណា ត្រី​សាល់​ម៉ុង និង​ត្រី​ជាច្រើន​ទៀត​ដែលមាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ជួយ​បំបាត់​ឈឺ​និង​ជួយ​ដល់​សន្លាក់​។​

​    ​៦. ពាក់​ស្រោម​ពេល​ចូល​គេង​
​    ​ពាក់​ស្រោមដៃ​ជើងពេល​ចូល​គេង​គឺជា​ជម្រើស​ល្អ​មួយ​ក្នុង​ការបំបាត់​ឈឺសន្លាក់​។​

​    ​៧. ពិសា​ក្រូច​ឱ្យបាន​ច្រើន​
​    ​ក្រូចខ្វេច ក្រូចពោធិសាត់ និង​ក្រូច​ជាច្រើន​ទៀត​គឺ​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ដោយសារតែ​វីតាមីន C ខ្ពស់​របស់​វា​៕

02316 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់