ណា​សា​បង្ហាញ​វីដេអូ​អំពី​ការ​រលាយ​ផ្ទាំង​ទឹកកក​លឿន​ខុសពី​ធម្មតា មើល​ហើយ​គួរឱ្យខ្លាច​!!!

    ​ផ្ទាំង​ទឹក​ក​ភាគច្រើន​បង្ហាញ​ជា​ទម្រង់ កក​និង​អចលនា ប៉ុន្តែ​ផ្ទាំង​ទឹក​ក​ដែល​ផ្ទុក​ទឹកសាប​របស់​ពិភពលោក​ប្រមាណ ៦៩ ភាគរយ​កំពុង​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​គួរឱ្យ​បារម្ភ​។​

​    ​គម្រោង​អង្គការ​ណា​សា​ថ្មី​មួយ​កំពុង​តាមដាន​ចលនា​ផ្ទាំង​ទឹកកក និង​បន្ទះ​ទឹកកក​ដើម្បី​បង្ហាញថា​តើ​ពួកវា​កំពុង​រលាយ​លឿន​កម្រិតណា និង​ដើម្បី​ទស្សន៍ទាយ​ពី​ផលប៉ះពាល់​អ្វីខ្លះ​ដែល​បញ្ហា​នេះ​មាន​មកលើ​សមុទ្រ​ជាស​កល និង​អាកាសធាតុ​។​

​    ​ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក និង​សាកលវិទ្យាល័យ​មួយចំនួន​ដើម្បី​វិភាគ​ទិន្នន័យ​ពី​ផ្កាយរណប គម្រោង Global Land Ice Velocity Extraction (GoLIVE) របស់​អង្គការ​ណា​សា​អាច​ផ្តល់នូវ​ទិដ្ឋភាព​ជាក់លាក់​មួយ​នៃ​ផ្ទាំង​ទឹកកក និង​បន្ទះ​ទឹក​កកធំៗ​នៅលើ​ផែនដី​។​

​    ​ទិន្នន័យ​នឹង​អនុញ្ញាតឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ដឹង​ពីអ្វី​ដែល​ប៉ះពាល់​បរិយាកាស និង​ស្ថានភាព​មហាសមុទ្រ​មកលើ​ផ្ទាំង​ទឹកកក និង​ថា​តើ​មានការ​ប្រែប្រួល​ប៉ុនណា​ខ្លះ​ចំពោះ​ទឹកកក​ដែល​ហូរ​ចូល​សមុទ្រ​។​

​    ​លោក Ted Scambos អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ជាន់ខ្ពស់​ម្នា​ក់នៅ​សាកលវិទ្យាល័យ University of Colorado Boulder បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​យើង​អាច​ប្រើ​មធ្យោបាយ​ដើម្បី​កំណត់​ពី​តំបន់​ណា​ដែល​ត្រូវ​កត់សម្គាល់​ឬក៏​ព្រឹត្តិការណ៍​ណា​ដែល​អាច​នាំឱ្យមាន​ការផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​បែបនេះ​"៕

ប្រភព៖CNN

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់