រថយន្ត Nissan បើក​លឿន​បុក​ម៉ូតូ​វីវ៉ា​រងរបួស​ធ្ងន់​២​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ម៉ាក nissan frontier មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​វីវ៉ា​ជិះ​ដោយ​បុរស​២​នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា បណ្តាល​រងរបួស​ធ្ងន់​ទាំង​២​នាក់ បន្ទាប់មក​រថយន្ត​បាន​បើក​រត់​ចូល​បុរី​ញ៉ូ​ថោ​ន ដែលមាន​ចម្ងាយ​ជាង​១​គីឡូមែត្រ​ពី​កន្លែងកើតហេតុ ទើបត្រូវ​ឃាត់​បាន​ដោយសារ​រថយន្ត​បែក​កង់​មុខ​។​

    គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​២០នាទី តាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-7345 ​ជិះ​ដោយ​បុរស​២​នាក់​តាម​បណ្តោយ​ផ្លូវជាតិ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។​

    ចំណែក​រថយន្ត​បង្ក​ម៉ាក nissan frontier ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​កណ្តាល 2A-7756 បើកបរ​ដោយ​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ទៀត ក្នុងទិសដៅ​ច្រាស់ទិស​គ្នា។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​មក​ឆ្វេង​ដៃ ទៅបុក​ម៉ូតូ​រងគ្រោះ ពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​២​នាក់។ ​បន្ទាប់មក​រថយន្ត​បង្ក​បាន​បើក​រត់​ចូលទៅក្នុង​បុរី​ញ៉ូ​ថោ​ន​ទាំង​រថយន្ត​បែក​កង់ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ហើយ​ជនរងគ្រោះ ត្រូវ​រថយន្ត​សាមុយ​ក្លីនិក​ឯកជន​ (​រស្មី )​ មក​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

    ក្រោយពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​បាន​ចុះមក​វាស់វែង នាំយក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ធ្វើឯកសារ យកទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

 

adverise with khmeread