មានការ​អះអាង​គួរឱ្យភ្ញាក់ផ្អើល​ថា អរិយធម៌​បុរាណ​ធ្លាប់​រស់នៅ​ទីក្រុង​លាក់ខ្លួន​ក្រោម​ទឹកកក​តំបន់​អង់តាកទិក​

    ​អង់តាក់ទិក ដែលមាន​ទំហំ​ប្រមាណ ១៤ លាន​គីឡូ​ម៉ែត្រការ៉េ ជា​ប្រភព​អាថ៌​កបាំង​ដ៏​អស្ចារ្យ និង​ជា​ទ្វីប​ចុងក្រោយ​គេ​របស់​ពិភពលោក​ដែល​ត្រូវបាន​រកឃើញ​។ ប៉ុន្តែ​សីតុណ្ហភាព​ដ៏​ត្រជាក់ និង​ទីតាំង​វាល​រហោ​ដ្ឋា​ន​របស់​វា​បាន​បញ្ឈប់​ការប៉ុនប៉ង​របស់​មនុស្ស​ដើម្បី​មក​រស់នៅ​ទីនោះ​។ ដូច្នេះហើយ​ទើប​ទ្វីប​នេះ​នៅតែ​មិនទាន់មាន​ការប៉ះពាល់​អ​ស់​ជាច្រើន​ទសវត្សរ៍​មកនេះ​។​

​    ​ប៉ុន្តែ​នេះ​មិនមែនជា​ករណី​ដែល​នឹងត្រូវ​លើក​មក​និយាយ​នៅថ្ងៃនេះ​ទេ​។​

​    ​ទ្រឹស្តី​បែប​វិទ្យាសាស្ត្រ​មួយ​ដែល​ត្រូវបាន​ស្គាល់​ថា Crustal Displacement មានន័យថា រាប់ពាន់​ឆ្នាំមុន តំបន់​ទឹកកក​នេះ​ប្រហែលជា​ជម្រក​របស់​មនុស្ស​បុរាណ​និង​មនុស្ស​ចម្លែក​។​

​    ​លោក​សាស្ត្រ​ចា​រ្យ Charles A Hapgood អ្នកជំនាញ​ប្រវត្តិសាស្ត្រ​មកពី​សហរដ្ឋអាមេរិក ដែល​ដំបូង​បានចេញ​ផ្សាយ​ឯកសារ​មួយ​ក្នុង​ទសវត្សរ៍ ១៩៥០ ដែល​បាន​និយាយថា ចលនា​កម្រើក​ក្នុង​ស្រទាប់ផែនដី​មានន័យថា កាលពី ១១.៦០០ ឆ្នាំមុន ផ្នែក​ដ៏​ធំ​នៃ​ទ្វីបអង់តាកទិក​មិនមាន​ទឹកកក​ឡើយ​។​

​    ​គាត់​បាន​និយាយថា ភស្តុតាង​នៃ​ទ្វីប​នេះ​បាន​ចា​លើ​ផែនទី Piri Reis អាយុកាល ៥០០ ដែលជា​ផែនទី​ពិភពលោក​មួយ​រៀបចំ​ដោយ​ឧ​ត្ត​មនា​វី​នៃ​ចក្រភព​អូ​តូ​ម៉​ង់​ជាមួយ​ឈ្មោះ​ដូចគ្នា​។​

​    ​អ្នកប្រាជ្ញ​ជាច្រើន​ដែល​បាន​ពិនិត្យមើល​ផែនទី​នេះ​បាន​អះអាងថា វា​បង្ហាញ​យ៉ាងច្បាស់​ពី​ឆ្នេរសមុទ្រ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក និង​ឆ្នេរ​ខាងកើត​នៃ​ទ្វី​អាមេរិក​ខាងត្បូង ព្រមទាំង​ឆ្នេរ​ខាងជើង​នៃ​ទ្វីបអង់តាក់ទិក ប៉ុន្តែ​មិនបាន​ក្របដណ្តប់​ទៅដោយ​ទឹកកក​ឡើយ​។​

​    ​វរសេនីយ៍ទោ​កងទ័ពអាកាស​អាមេរិក​លោក  Harold Z Ohlmeyer បាន​ផ្ញើលិខិត​មួយ​ក្នុង​ឆ្នាំ ១៩៦០ ទៅកាន់​លោក​សាស្ត្រ​ចា​រ្យ Hapgood ដោយ​និយាយថា ទ្រឹស្តី​របស់លោក​អំពី​ផែនទី Piri Reis ពិតជា​ត្រឹមត្រូវ​។​

​    ​គាត់​បានសរសេរថា "​ព័ត៌មាន​លម្អិត​នៃ​ភូមិសាស្ត្រ​ដែល​បានបង្ហាញ​នៅ​ផ្នែក​ខាងក្រោម​របស់​ផែនទី​គឺ​យល់​ស្របគ្នា​ជាមួយ​លទ្ធផល​នៃ​ប្រវត្តិ​ស្រទាប់ផែនដី​ដែល​បាន​ស្រាវជ្រាវ​នៅ​ទូទាំង​កំពូលភ្នំ​ទឹកកក​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ស៊ុយអែត​-​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៩​។ ផែន​ទីនេះ​បង្ហាញថា ជួរ​មាត់សមុទ្រ​ត្រូវបាន​គេ​គូស​ផែនទី​មុននឹង​វា​ត្រូវបាន​ក្របដណ្តប់​ទៅដោយ​ទឹកកក​។ ផ្នែក​នេះ​នៃ​ទ្វីបអង់តាក់ទិក​គឺ​គ្មាន​ទឹកកក​ឡើយ​។ ផ្នែក​ក្របដណ្តប់​ដោយ​ទឹកកក​ក្នុង​តំបន់​នេះ​ឥឡូវ​មាន​ទឹកកក​ក្របពីលើ​កម្រាស់​ប្រហែល ១,៦ គីឡូម៉ែត្រ​"​។​

​    ​ឥឡូវ​ក្រុម​អ្នកគាំទ្រ​ទ្រឹស្តី​គិតថា លោក Hapgood ពិតជា​ត្រឹមត្រូវ ហើយ​គាត់​បាន​រកឃើញថា ប៉ូល​ខាងត្បូង​ភាគច្រើន​មិនមាន​ទឹកកក​ទេ ហើយ​ព្រមទាំង​ទីតាំង​ទីក្រុង​បាន​បាត់បង់ Atlantis ក៏​គ្មាន​ទឹកកក​ដែរ​។​

​    ​ទីក្រុង Atlantis ដែល​មានតែ​ក្នុង​រឿងនិទាន​នេះ​ដំបូង​ត្រូវបាន​រំ​ឮ​ក​ឡើង​ក្នុង​អត្ថបទ​និពន្ធ​ដោយ​ទស្សនវិទូ​ក្រិ​កលោក Plato ក្នុង​ឆ្នាំ ៣៦០ មុន​គ្រិស្តសករាជ​។​

​    ​ទីក្រុង Atlantis ដែល​លោក Plato បាន​ពណ៌នា​ថា ត្រូវបាន​បង្កើតឡើង​ដោយ​មនុស្ស​ដែល​ពាក់កណ្តាល​ជាម​នុស្ស និង​ពាក់កណ្តាល​ទៀត​ព្រះ​ជា​ម្ចាស់ ប្រហែល ៩០០០ ឆ្នាំមុន លោក​បានកើត​មកម្ល៉េះ​។​

​    ​ប្រសិនបើ​ទីក្រុង​នេះ​ពិតជា​ធ្លាប់មាន​មែន នោះ​ប្រហែលជា​អ្វីដែល​លោក​សាស្ត្រាចារ្យ Hapgood និយាយថា ពិតជា​ធ្លាប់មាន​ការប្រែប្រួល​បានកើត​ឡើងលើ​ស្រទាប់​ក្រាស់​នៃ​ផែនដី​មែន (​គឺ​ការកកើត​ផ្ទាំង​ទឹកកក​) គឺជា​រឿង​ពិតប្រាកដ​មែនហើយ​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត