samsung-banner
adverise with khmeread

ចាប់បាន​ចោរលួច​ទ្រព្យសម្បត្តិ​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស

15491903 1213711538715719 1466579568 o

​    ​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ទទួល​ឃាត់ខ្លួន​ក្នុងករណី​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៤​ទៀបភ្លឺ នៅ​សង្កាត់​ចាក់​អ​ង្រៃ​ក្រោម ខណ្ឌមានជ័យ។​

​    ​ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជុន ឡាំង​ហេង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវ​ល​ជាតិ​លេខ​២ ក្រុមទី​២១ ភូមិ ទួល​រកា​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ពីបទ​លួច​យក​ទ្រព្យសម្បត្តិ​។​

​    ​ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ អុល វណ្ណា ភេទស្រី  អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល​លេខ​១៥០៥ ផ្លូវជាតិ​លេខ​២ ក្រុមទី​២១ ភូមិទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​ជនល្មើស​ខាងលើ​លួច​កាលពី​ថ្ងៃទី​១៤ ​ធ្នូ ​២០១៦ វេលា​ម៉ោង​០៣និង​៣០​នាទី​ទាបភ្លឺ នៅ​ចំណុច​ក្នុងផ្ទះ​ជួល​លេខ​១៥០៥ ផ្លូវជាតិ​លេខ​២ ក្រុមទី​២១ ភូមិទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​    ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​រួមមាន លុយ​អាមេរិក​ចំនួន​៩០​ដុល្លារ​, លុយ​ខ្មែរ​ចំនួន ១៦០.០០០​ រៀល​, កងដៃ​ធ្វើ​ពី​លោហធាតុ​ពណ៍​ទង់ដែង​ចំនួន​០១, ទូរស័ព្ទដៃ​ចាស់​០២​គ្រឿង និង កាបូបស្ពាយ ពណ៌​ប្រផេះ ចំនួន ០១ (​របស់​ជនរងគ្រោះ​)​។ 

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់