លោក Pep Guardiola: ប្រសិនបើលទ្ធផលគ្មានការប្រែប្រួលទេ ខ្ញុំអាចប្រឈមនឹងការបាត់បង់ការងារ

          គ្រូបង្វឹកដែលមានតម្លៃខ្លួនថ្លៃលោក Pep Guardiola បានសារភាពថា ​លោក​អាចនឹងបាត់បង់ការងារ ​ប្រសិន​បើ​​លទ្ធផល​របស់ក្រុម​​ Man City មិនអាច​​ប្រសើរ​ឡើង។

          ក្រុម City ​ទើបតែឈ្នះ​បាន៤ប្រកួតប៉ុណ្ណោះក្នុងចំណោម​១៥​ប្រកួត​ចុង​ក្រោយ​របស់ខ្លួន​ ហើយ​គ្រូបង្វឹក​រូប​នេះ​ទទួល​ស្គាល់ថា លោកគឺជា​អ្នក​ដែលគួរតែ​ត្រូវ​ស្តីបន្ទោស។ លោក Guardiola បាន​និយាយថា “​កាល​ពីខែ​​វាដំណើរការមិន បាន​​ល្អ។ បួន​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​យើង​មិនដែល​ឈ្នះ​សោះ​។ យើង​រកបាន​តែ៤គ្រាប់​សម្រាប់បួន​ប្រកួត​ក្នុង​ទឹកដី​”។

          លោក​ Guardiola អះអាងថា ទោះជាយ៉ាងណាក៏លោកនឹងមិនកែប្រែ​របៀបលេង​របស់​លោក​ឡើយ “​គ្មានផ្លូវទេ”។ យើង​នឹង​លេង​តាមរបៀប​ដែល​ខ្ញុំ​ចង់​បាន។​ ខ្ញុំ​មិន​អាចធ្វើអ្វីដែល​ខ្ញុំ​គិតថាមិនចង់ធ្វើនោះទេ។

          ថ្នាក់​ដឹកនាំ​របស់ក្លឹប City បាន​រង់ចាំ​អស់ជាច្រើនឆ្នាំ​ដើម្បី​ទទួលបាន​លោក  Guardiola មក​ដឹកនាំ​ ហើយ​បានផ្តល់​តម្លៃឲ្យ​គ្រូបង្វឹក​រូបនេះខ្ពស់មែនទែន ប៉ុន្តែ​អតីត​គ្រូបង្វឹក​ក្លឹប​​ Barcelona ​រូបនេះ​ធ្វើមិនទាន់បានល្អទៅឡើយទេចាប់​តាំងពី​លោក​ចូលមកដឹកនាំក្លឹបនៅក្របខណ្ឌ PL មួយនេះ៕

Guardiola
adverise with khmeread
Loading ad ...