Dortmund ព្រមាន Liverpool ឲ្យឈប់តាមរំខាន Christian Pulisic

          ក្លឹប Dortmund បានព្រមាន​ក្លឹប​ Liverpool ជា​ថ្មីម្តងទៀត​ដើម្បីឲ្យក្លឹបនេះ​ឈប់​ព្យាយាម​តាម​រំខាន​កីឡាកររបស់ខ្លួន។

          កីឡាករ​សញ្ជាតិអាមេរិក Christian Pulisic ​វ័យ​១៨​ឆ្នាំ​គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​គោល​ដៅ​កំពូល​ដែល​លោក Jurgen Klopp ​ចង់​នាំយក​​មក​កាន់​ពហុកី​ឡាដ្ឋាន Anfield ។ កន្លងមកក្លឹប Liverpool ធ្លាប់​​បាន​ដាក់សំណើ​១១​លាន​ផោន​សម្រាប់​ខ្សែ​បម្រើ​ស្លាបរូបនេះ​ ប៉ុន្តែ​ត្រូវ​បាន​ក្លឹប ​Dortmund ច្រានចោល​កាលពី រដូវ​ក្តៅ​។​

ប្រធាន​បច្ចេក​ទេសក្លឹប Dortmund លោក Michael Zorc បាន​ប្រាប់​ក្លឹប​ Liverpool ​ថា “ការប្រឹងប្រែង​ដើម្បីផ្ទេរ​កីឡាករ​រូបនេះ​គឺគ្មានប្រយោជន៍​ទេ”។​ទោះ​បីជា​មានការប៉ាន់ប្រមាណ​ថា Christian Pulisic ​នឹង​ត្រួវ​ផ្ទេរ​មក​កាន់​ពហុកី​ឡា​ដ្ឋាន Anfield ក៏ដោយ ប៉ុន្តែជា​ថ្មីម្តងទៀត​ Dortmund បាន​ប្រាប់​ក្លឹប Liverpool ​ឲ្យ​ឈប់​តាម​ចែ​ចង់​​ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះទៀត។

Christian Pulisic មាន​កិច្ច​សន្យា​ជាមួយក្លឹប Dortmund រហូត​ដល់​ឆ្នាំ​២០១៩។​ Pulisic ត្រូវ​បាន​គេមើល​ឃើញថា ជា​កីឡាករ​ដែល​កំពុង​រីកចម្រើននៅ​ក្នុង​ពិភព​បាល់ទាត់ ហើយកីឡាករ​វ័យ​ក្មេង​រូបនេះ​ទទួលបានឳកាស​បង្ហាញ​មុខ​គ្រប់​គ្រាន់ក្រោម​ការ​ដឹកនាំ​របស់លោក Thomas Tuchel​ ៕

C pulisic
adverise with khmeread
Loading ad ...