ប៉េអឹម​បង្ក្រាប​ករណី រក្សាទុក​ជូ​ញ​ដូរ និង ប្រើ​ប្រាស់​គ្រឿងញៀន​ ២​ នាក់​នៅ​កៀនស្វាយ

    កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ស្រុក អ៊ួ​ន សុផាត បាន​ចុះ​ល្បាត បង្កា​បង្ក្រាប បទ​ល្មើ​ស​ផ្សេងៗ ក្នុងភូមិសាស្ត្រ​ស្រុក លុះដល់​នៅ​ចំនុច​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ក៏​ជួប​ប្រទះឃើញ​មុខសញ្ញា​ប្រើប្រាស់ ជួញដូរ​គ្រឿងញៀន ក៏​ធ្វើការ​ឃាត់ខ្លួន ឆែកឆេរ​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​កាលពី​ថ្ងៃទី​១២​ ធ្នូ ​២០១៦។​

    លទ្ធផល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​គឺ​១.​ឈ្មោះ ​ទុំ វុត្ថា ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​២.​ឈ្មោះ ថុ​ន រ័ត្ន ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។​ ចំណែក​ឈ្មោះ ហេង ម៉េង​ហុង ហៅ​អា​ខ្យង​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​រត់គេចខ្លួន​) កម្លាំង​ជំនាញ​កំពុង​តាម​រុករក​ចាប់​បន្ត​។ អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    ប្រតិបត្តិការ​នេះ សមត្ថកិច្ច​វត្ថុតាង​ចាប់យក​ ១.​ម្សៅ​ថ្លា​ក្រាម​ព​ណ៌ស សង្ស័យ​សារធាតុ​ញៀន​ចំនួន ១១០ ​កញ្ចប់ (​ក្នុងនោះ ធំ​១​កញ្ចប់, ​មធ្យម ២​កញ្ចប់​ថែម ​លើ ១១០​ កញ្ចប់​), ២-​កាំភ្លើង​ច្នៃ​១​ដើម​, ៣-​ដាវ​មួយ​, ៤.​ជញ្ជីង សំរាប់​ថ្លឹង​ថ្នាំ​​ និង​៥.​ឧបករណ៍​សំរាប់​ជក់​នឹង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង​ មន្ទីរជំនាញអាវុធហត្ថ​ខេត្ត​កំពុង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់៕


 

Untitled 1 adverise with khmeread

មតិយោបល់